Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នៅ​ក្នុង​ឯង​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កំចាយ​ឈាម នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្តាល​ឯង​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នៅ​ក្នុង​អ្នក​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កម្ចាយ​ឈាម នៅ​ក្នុង​អ្នក គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្ដាល​អ្នក​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 នៅ​ក្រុង​នេះ​មាន​មនុស្ស​និយាយ​មួល​បង្កាច់ ដើម្បី​រក​លេស​សម្លាប់​គ្នា។ ពួក​គេ​បរិភោគ​សំណែន​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ភ្នំ​នានា ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 នៅ​ក្រុង​នេះ​មាន​មនុស្ស​និយាយ​មួល​បង្កាច់ ដើម្បី​រក​លេស​សម្លាប់​គ្នា។ ពួក​គេ​បរិភោគ​សំណែន​ដែល​គេ​សែន​ព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ភ្នំ​នានា ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​ទៀត​ផង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:9
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ្នក​ណា​ដែល​បង្កាច់​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​ទូលបង្គំ​នឹង​បំផ្លាញ​ចេញ ហើយ​អ្នក​ណា​ដែល​មាន​ឫក​ខ្ពស់ នឹង​ចិត្ត​ឆ្មើង‌ឆ្មៃ នោះ​ទូលបង្គំ​នឹង​ទ្រាំ​មិន​បាន​ឡើយ


៙ គេ​ក៏​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិភោគ​អស់​ទាំង​គ្រឿង​បូជា ដែល​ថ្វាយ​ដល់​រូប​ព្រះ​ឥត​ជីវិត


ឯង​អង្គុយ​និយាយ​ដើម​ពី​បង​ប្អូន ឯង​និយាយ​បង្កាច់​ឈ្មោះ​ទាំង​កូន​ពោះ​១​នឹង​ឯង​ផង


កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ។


កុំ​ឲ្យ​បង្កើត​រឿង​ក្លែង‌ក្លាយ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ចូល​ដៃ​នឹង​មនុស្ស​អាក្រក់ ដើម្បី​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ទុច្ចរិត​ឡើយ។


អ្នក​ណា​ដែល​លាក់​សេចក្ដី​សំអប់​ទុក នោះ​គឺ​ជា​អ្នក​មាន​បបូរ​មាត់​កុហក ហើយ​អ្នក​ណា​ដែល​និយាយ​ដើម​គេ នោះ​ជា​មនុស្ស​ល្ងី‌ល្ងើ។


ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​១​ម៉ាត់ ដែល​លេប​ចុះ​ទៅ​ក្នុង​ពោះ។


ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ពិសា ក៏​ចុះ​ទៅ​ដល់​ខាង​ក្នុង​របស់​មនុស្ស


គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ​យ៉ាង​ខ្លាំង គេ​ដើរ​ទៅ​មក​ទាំង​បង្កាច់​មនុស្ស​ក៏​សុទ្ធ​តែ​ជា​លង្ហិន នឹង​ដែក​ផង គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា


ចូរ​ឲ្យ​គ្រប់​គ្នា​ប្រុង​ប្រយ័ត​ចំពោះ​អ្នក​ជិត​ខាង​ខ្លួន កុំ​ឲ្យ​ទុក​ចិត្ត​នឹង​បង​ប្អូន​ណា​មួយ​ឡើយ ដ្បិត​គ្រប់​ទាំង​បង​ប្អូន​នឹង​ដណ្តើម​យក​ប្រយោជន៍​អស់​រលីង ហើយ​គ្រប់​ទាំង​អ្នក​ជិត​ខាង​នឹង​ដើរ​ទៅ​មក​និយាយ​បង្កាច់‌បង្កិន​គេ


ឯង​រាល់​គ្នា​បាន​សំឡាប់​មនុស្ស នៅ​ក្នុង​ទី​ក្រុង​នេះ កាន់​តែ​ច្រើន​ឡើង ក៏​បាន​សំឡាប់​គេ​ឲ្យ​ពេញ​គ្រប់​ទាំង​ផ្លូវ​ហើយ


អញ​នឹង​ទំលាក់​អំពើ​របស់​ឯង​ទៅ​លើ​ក្បាល​ឯង​វិញ ដោយ​ព្រោះ​ឯង​មិន​បាន​នឹក​ពី​កាល​ឯង​នៅ​ក្មេង​ទេ គឺ​បាន​ចាក់‌រុក​អញ ដោយ‌សារ​អំពើ​ទាំង​នោះ​ឯង យ៉ាង​នោះ​ឯង​នឹង​មិន​ប្រព្រឹត្ត​អំពើ​គួរ​ខ្មាស​នេះ ព្រម​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​ឯង​ទៀត នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


ឥត​ដែល​ប្រព្រឹត្ត​ការ​ទាំង​ប៉ុន្មាន​ដែល​គួរ​ធ្វើ​ទេ គឺ​បាន​ស៊ី​នៅ​លើ​ភ្នំ​វិញ ហើយ​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន


គឺ​មិន​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រាអែល ក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន


ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក​មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រាអែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ​កាល


គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ នឹង​ការ​សំផឹង​របស់​ឯង​ផង។


មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង ដ្បិត​អញ​បាន​ដុស​ជំរះ​ឯង តែ​ឯង​មិន​បាន​ស្អាត​ទេ ដូច្នេះ ឯង​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង​ទៀត​ឡើយ ដរាប​ដល់​អញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញចំពោះ​ឯង​បាន​សំរាក​វិញ


នោះ​គេ​នឹង​ស៊ីតែ​មិន​បាន​ឆ្អែត​ទេ ក៏​នឹង​ប្រព្រឹត្ត​សេចក្ដី​កំផិត តែ​ឥត​បាន​ចំរើន​គ្នា​ដែរ គឺ​ដោយ​ព្រោះ​គេ​បាន​លែង​ប្រយ័ត​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។


អញ​នឹង​មិន​ធ្វើ​ទោស​ដល់​កូន​ស្រី​របស់​ឯង ក្នុង​កាល​ដែល​ប្រព្រឹត្ត​កន្លង​បវេណី ឬ​ដល់​ប្រពន្ធ​ថ្មោង‌ថ្មី ក្នុង​កាល​ដែល​ប្រព្រឹត្ត​កំផិត​នោះ​ទេ ដ្បិត​ពួក​ប្រុសៗ​ក៏​ដក​ខ្លួន​ទៅ​ដោយ‌ឡែក ជា​មួយ​នឹង​ពួក​សំផឹង​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​ពួក​កំផិត ដូច្នេះ ជន​ទាំង‌ឡាយ​ដែល​ឥត​មាន​យោបល់​នេះ គេ​នឹង​ត្រូវ​វិនាស​បង់។


មាន​សុទ្ធ​តែ​ការ​ប្រទេច​ផ្តាសា ភូត‌កុហក កាប់​សំឡាប់ លួច​ប្លន់ ហើយ​ផិត​គ្នា​ទទេ គេ​រឹប​ជាន់ ហើយ​កំចាយ​ឈាម​តៗ​គ្នា


ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា ពួក​សង្ឃ​ក៏​កាប់​សំឡាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម​ដូច្នោះ​ដែរ អើ គេ​បាន​ប្រព្រឹត្ត​បទ​ដ៏​អាក្រក់​ណាស់​ផង


គេ​សុទ្ធ​តែ​ជា​ពួក​កំផិត​ទទេ គេ​ប្រៀប​ដូច​ជា​ឡ​ដែល​អ្នក​ធ្វើ​នំបុ័ង​បាន​ដុត​ឲ្យ​ក្តៅ​ហើយ គាត់​លែង​វាច​ភ្លើង​ចាប់​តាំង​ពី​វេលា​ដែល​ច្របាច់​ម្សៅ ដរាប​ដល់​បាន​ដោរ​ឡើង


មិន​ត្រូវ​ដើរ​ចុះ​ឡើង​និយាយ​ដើម​ពី​គេ​ក្នុង​ពួក​សាសន៍​ឯង​ឡើយ មិន​ត្រូវ​ឈរ​ទាស់​នឹង​ឈាម​អ្នក​ជិត​ខាង​ឯង​ដែរ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា


ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ នឹង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ចំណែក​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ ហើយ​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្ដី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះ‌យេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់


គេ​ពុំ​អាច​នឹង​រក​ភស្តុ‌តាង ពី​ការ​ដែល​គេ​ចោទ​ខ្ញុំ​ប្របាទ​ឥឡូវ​នេះ​បាន​ទេ


ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា អ្នក​នេះ​ជា​មនុស្ស​ចង្រៃ ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ដែល​ញុះ‌ញង់​ឲ្យ​ពួក​សាសន៍​យូដា​ទាំង​អស់ នៅ​លោកីយ​នេះ​បះ‌បោរ​ឡើង


ដូច្នោះ​ហើយ ខ្ញុំ​បាន​យក​ខ្មោច​នាង​មក កាត់​ជា​កំណាត់ៗ​ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក ដែល​ជា​មរដក​របស់​សាសន៍​អ៊ីស្រាអែល ដោយ​ព្រោះ​ការ​ប្រព្រឹត្ត​ដ៏​អាស‌អាភាស ហើយ​លាមក​របស់​គេ​ក្នុង​ពួក​អ៊ីស្រាអែល​យើង​នេះ


មើល ថ្ងៃ​នេះ​ឯងព្រះ‌នេត្រ​ទ្រង់​ឃើញ​ជា​យ៉ាង​ណា​ហើយ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ទ្រង់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូលបង្គំ នៅ​ក្នុង​រអាង​ភ្នំ​នេះ​ក៏​មាន​អ្នក​ខ្លះ​ប្រាប់​ឲ្យ​ទូលបង្គំ​សំឡាប់​ទ្រង់​ចោល តែ​ទូលបង្គំ​បាន​ប្រណី​ដល់​ទ្រង់​វិញ ដោយ​ថា​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ទាស់​នឹង​ចៅហ្វាយ​នៃ​ទូលបង្គំ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ទ្រង់​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម