អេសេគាល 16:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ឯអាហារដែលអញបានឲ្យដល់ឯង គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង នឹងទឹកឃ្មុំនោះ ដែលអញឲ្យសំរាប់ចិញ្ចឹមឯង នោះឯងបានថ្វាយនៅចំពោះរូបទាំងនោះ សំរាប់ជាក្លិនឈ្ងុយវិញ គឺយ៉ាងនោះដែលឯងបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អាហារដែលយើងបានឲ្យដល់អ្នក គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលយើងឲ្យសម្រាប់ចិញ្ចឹមអ្នក អ្នកបានថ្វាយដល់រូបទាំងនោះ សម្រាប់ជាក្លិនឈ្ងុយ គឺយ៉ាងនោះដែលអ្នកបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 រីឯអាហារ ម្សៅដ៏ម៉ដ្ដ ប្រេង និងទឹកឃ្មុំ ដែលយើងចែកឲ្យនាងបរិភោគ នាងបែរជាយកទៅធ្វើជាគ្រឿងសក្ការបូជាផ្គាប់ចិត្តរូបទាំងនោះទៅវិញ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ សូមមើលជំពូកអាល់គីតាប19 រីឯអាហារ ម្សៅដ៏ម៉ដ្ដ ប្រេង និងទឹកឃ្មុំ ដែលយើងចែកឲ្យនាងបរិភោគ នាងបែរជាយកទៅធ្វើជាគ្រឿងសក្ការបូជាឲ្យរូបទាំងនោះទៅវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ សូមមើលជំពូក |