អេសេគាល 12:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 ពីព្រោះអញនេះ គឺយេហូវ៉ា អញនឹងចេញបង្គាប់ ហើយពាក្យដែលអញប្រាប់នោះ នឹងបានសំរេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់ឯង អញនឹងចេញវាចា ហើយនឹងធ្វើសំរេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 ព្រោះយើងនេះ គឺយេហូវ៉ា យើងនឹងចេញបង្គាប់ ហើយពាក្យដែលយើងប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់អ្នក យើងនឹងចេញវាចា ហើយនឹងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 យើងជាព្រះអម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ សូមមើលជំពូកអាល់គីតាប25 យើងអុលឡោះតាអាឡាជាម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |
តែចំណែកពាក្យ នឹងបញ្ញត្តច្បាប់ ដែលអញបានបង្គាប់ដល់ពួកហោរា ជាអ្នកបំរើអញ តើមិនបានតាមពួកឰយុកោឯងរាល់គ្នាទាន់ទេឬ រួចគេបែរជាទទួលថា ព្រះយេហូវ៉ានៃពួកពលបរិវារបានគិតធ្វើដល់យើង តាមផ្លូវប្រព្រឹត្ត នឹងតាមការដែលយើងរាល់គ្នាបានធ្វើជាយ៉ាងណា នោះទ្រង់ក៏បានធ្វើដល់យើងយ៉ាងនោះឯង។