Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 12:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ព្រះ‌បន្ទូល​នេះ សំដៅ​ដល់​ចៅហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម នឹង​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ព្រះ‌បន្ទូល​នេះ សំដៅ​លើ​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ត្រូវ​តប​ទៅ​ពួក​គេ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ព្រមាន​ដល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ថិត​នៅ​ក្រុង​នេះ”។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ត្រូវ​តប​ទៅ​ពួក​គេ​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា នេះ​ជា​ការ​ព្រមាន​ដល់​ស្តេច​នៅ​ក្រុង​យេរូ‌សាឡឹម និង​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ស្ថិត​នៅ​ក្រុង​នេះ”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 12:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​តំបន់​របស់​ចំការ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​ឲ្យ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ នឹង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​អ័ហាប់​ជា​បិតា​វា នោះ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សេចក្ដី​នេះ​ចំ​លើ​រូប​វា​ថា


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ស្រុក​បាប៊ីឡូន។


នៅ​ឆ្នាំ​ដែល​ស្តេច​អេហាស​សុគត​ទៅ នោះ​មាន​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​នេះ


ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា លំដាប់​នោះ អញ​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហា‌តលិក នឹង​បណ្តាជន​ទាំង‌ឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពី​អាសន្ន‌រោគ ពី​ដាវ ហើយ​ពី​អំណត់‌អត់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ​ដោយ​មុខ​ដាវ ឥត​ប្រណី ឥត​មេត្តា ឥត​អាណិត‌អាសូរ​ឡើយ។


ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​នឹង​បរិភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ក្រៃ​ពេក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ជា​ប្រាកដ​ថា អញ​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅហ្វាយនឹង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ ហើយ​នឹង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង


ប៉ុន្តែបើ​ទ្រង់​មិន​ព្រម​ចេញ​ទៅ​ឯ​ពួក​ចៅហ្វាយ​របស់​ស្តេច​បាប៊ីឡូន​ទេ នោះ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ហើយ​គេ​នឹង​ដុត​ចោល ឯ​ទ្រង់​ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​គេ​ដែរ


ដូច្នេះ កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សំរាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ​ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ ត្រូវ​ឲ្យ​ឯង​រើ​ចេញ​ពី​កន្លែង​ឯង ទៅ​កន្លែង​១​ទៀត នៅ​ចំពោះ​ភ្នែក​គេ ប្រហែល​ជា​គេ​នឹង​ពិចារណា​យល់ ទោះ​បើ​គេ​ជា​វង្ស​រឹង‌ចចេស​ក៏​ដោយ


ចូរ​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ អញ​នឹង​វិនិច្ឆ័យ​ឯង នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​ឯង​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ឯង


ឯ​ស្តេច ទ្រង់​នឹង​ទួញ​ពិលាប ហើយ​ពួក​ចៅហ្វាយ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាំង‌កាំង ឯ​ដៃ​នៃ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក នោះ​នឹង​ត្រូវ​ញ័រ​រន្ធត់ អញ​នឹង​ធ្វើ​ដល់​គេ​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត ហើយ​នឹង​ជំនុំ‌ជំរះ​គេ តាម​គួរ​នឹង​ទោស​របស់​គេ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ហើយ ជា​ព្រះ‌យេហូវ៉ា​ពិត។


នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា​ដល់​អ៊ីស្រាអែល ដោយ‌សារ​ម៉ាឡាគី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម