Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ហើយ​ពី​កណ្តាល​នោះ ក៏​មាន​ចេញ​ភាព​ដូច​ជា​តួ​មាន​ជីវិត​៤​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហើយ​នៅ​កណ្ដាល​នោះ ក៏​មាន​ភាព​ដូច​ជា​សត្វ​មាន​ជីវិត​បួន​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 នៅ​ខាង​ក្នុង​ពពក​នោះ មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 1:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពី​លើ​ផ្ទៃ​មេឃ​ដែល​នៅ​ពី​លើ​ក្បាល នោះ​មាន​ភាព​ជា​បល្ល័ង្ក ដែល​មើល​ទៅ​ដូច​ជា​ត្បូង‌កណ្តៀង ហើយ​នៅ​លើ​ភាព​ដែល​មើល​ទៅ​ដូច​ជា​បល្ល័ង្ក នោះ​ឃើញ​មាន​ទ្រង់‌ទ្រាយ​ដូច​ជា​មនុស្ស​អង្គុយ​នៅ​លើ


ពួក​ចេរូប៊ីន​នោះ​ក៏​ឡើង​ទៅ នេះ​ហើយ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​ឃើញ​ក្បែរ​ទន្លេ​កេបារ


កាល​ណា​ពួក​នេះ​ឈប់ ពួក​នោះ​ក៏​ឈប់​ដែរ ហើយ​កាល​ណា​ពួក​នេះ​ហើរ​ឡើង​ទៅ ពួក​នោះ​ក៏​ឡើង​ទៅ​ជា​មួយ​គ្នា ដ្បិត​វិញ្ញាណ​នៃ​តួ​មាន​ជីវិត​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។


នេះ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្រោម​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ត្រង់​ទន្លេ​កេបារ ហើយ​ខ្ញុំ​បាន​ដឹង​ថា នោះ​ជា​ពួក​ចេរូប៊ីន​ដែរ


រួច​ខ្ញុំ​ឮ​សំឡេង​១​នៅ​កណ្តាល​តួ​មាន​ជីវិត​ទាំង​៤ ពោល​ដូច្នេះ​ថា អង្ករ​ស្រូវ‌សាលី​១​នាលិ​ថ្លៃ​២​កាក់ ហើយ​អង្ករ​ស្រូវ​ឱក​៣​នាលិ​ថ្លៃ​២​កាក់ តែ​កុំ​ឲ្យ​បង្ខូច​ប្រេង នឹង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម