អេសាយ 7:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ បើសិនជាឯងមិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 រីឯក្បាលរបស់អេប្រាអិម គឺសាម៉ារី ហើយក្បាលរបស់សាម៉ារី គឺកូនរបស់រេម៉ាលា។ ប្រសិនបើអ្នកមិនជឿទេ អ្នកនឹងមិននៅស្ថិតស្ថេរឡើយ”’”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ ប្រសិនបើអ្នកមិនព្រមជឿទេ នោះប្រាកដជាអ្នកមិនបានតាំងនៅជាប់ឡើយ"»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។ សូមមើលជំពូកអាល់គីតាប9 ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្ដេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ”»។ សូមមើលជំពូក |
ស្អែកឡើងគេក្រោកពីព្រលឹមស្រាង ចេញទៅឯទីរហោស្ថានត្កូអា កំពុងដែលគេចេញទៅ នោះយ៉ូសាផាតទ្រង់ឈរមានបន្ទូលថា ពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់យើងចុះ ចូរឲ្យមានសេចក្ដីជំនឿជឿដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទើបអ្នករាល់គ្នានឹងបានខ្ជាប់ខ្ជួន ចូរជឿតាមពួកហោរារបស់ទ្រង់ ទើបអ្នករាល់គ្នានឹងប្រកប ដោយសេចក្ដីចំរើន
ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង