Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 52:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អើ ល្អ​ណាស់​ហ្ន៎ គឺ​ជើង​នៃ​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​ឯង​ទ្រង់​សោយ‌រាជ្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ជើង​របស់អ្នក​ដែល​ប្រកាសដំណឹងល្អ​លើ​ភ្នំ​នានា ស្រស់ស្អាត​ណាស់ហ្ន៎​! អ្នកទាំងនោះជា​អ្នក​ប្រកាស​សេចក្ដីសុខសាន្ត ជា​អ្នក​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ជា​អ្នក​ប្រកាស​សេចក្ដីសង្គ្រោះ ជា​អ្នកដែល​និយាយ​នឹង​ស៊ីយ៉ូន​ថា​៖ “ព្រះ​របស់អ្នក​បាន​សោយរាជ្យ​ហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ល្អ​ណាស់​ហ្ន៎ គឺ​ជើង​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​អ្នក​ព្រះ‌អង្គ​សោយ‌រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុងរឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ព្រះ​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ នាំ​ដំណឹង‌ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎ គេ​ប្រកាស​ដំណឹង​អំពី​សេចក្ដី​សុខ‌សាន្ត! គេ​ប្រកាស​ដំណឹង​ដ៏​ល្អៗ​អំពី​ការ​សង្គ្រោះ គេ​ពោល​មក​កាន់​ក្រុង​ស៊ីយ៉ូន​ថា “ម្ចាស់​របស់​អ្នក​សោយ​រាជ្យ​ហើយ!”។

សូមមើលជំពូក ចម្លង




អេសាយ 52:7
30 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បំផ្លាញ​គេ ដោយ​សេចក្ដី​ក្រោធ​របស់​ទ្រង់ សូម​បំផ្លាញ​គេ ដើម្បី​កុំ​ឲ្យ​មាន​ទៀត​ឡើយ ហើយ​ឲ្យ​គេ​ដឹង​ថា ព្រះ‌ទ្រង់​គ្រប់‌គ្រង​នៅ​លើ​ពួក​យ៉ាកុប រហូត​ដល់​ចុង​ផែនដី​បំផុត។ –បង្អង់


ព្រះ‌អម្ចាស់​ទ្រង់​ប្រទាន​ព្រះ‌បន្ទូល ហើយ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង នោះ​មាន​គ្នា​ច្រើន​ណាស់


ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​គ្រប់‌គ្រង ទ្រង់​ប្រដាប់​អង្គ​ដោយ​ភាព​ដ៏​រុងរឿង​ឧត្តម ព្រះ‌យេហូវ៉ា​ទ្រង់​ប្រដាប់​អង្គ ដោយ​តេជា‌នុភាព ព្រម​ទាំង​ក្រវាត់​អង្គ ដោយ​សេចក្ដី​នោះ​ដែរ ឯ​លោកីយ​នោះ​បាន​តាំង​មាំ‌មួន នឹង​រង្គើ​មិន​បាន​ឡើយ


ចូរ​ពោល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ថា​ព្រះ‌យេហូវ៉ាទ្រង់​គ្រប់‌គ្រង ឯ​លោកីយ ក៏​បាន​តាំង​មាំ‌មួន​នៅ នឹង​រង្គើ​មិន​បាន​ឡើយ ទ្រង់​នឹង​ជំនុំ‌ជំរះ​គ្រប់​ទាំង​សាសន៍​ដោយ​ទៀង​ត្រង់


ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់‌គ្រង គួរ​ឲ្យ​ផែនដី​អរ​សប្បាយ​ឡើង គួរ​ឲ្យ​ពួក​កោះ​ដ៏​មាន​ជា​ច្រើន មាន​សេចក្ដី​អំណរ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​សង្គ្រោះ របស់​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​ទ្រង់​បាន​ប្រាកដ​ច្បាស់ នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍


ទ្រង់​បាន​នឹក​ចាំ​ពី​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ស្មោះ‌ត្រង់ របស់​ទ្រង់ ចំពោះ​វង្ស​អ៊ីស្រាអែល​ហើយ អស់​ទាំង​ចុង​ផែនដី​បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ នៃ​យើង​ខ្ញុំ


ព្រះ‌យេហូវ៉ា​ទ្រង់​គ្រប់‌គ្រង ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ញាប់​ញ័រ ទ្រង់​គង់​ពី​លើ​ចេរូប៊ីន ត្រូវ​ឲ្យ​ផែនដី​កក្រើក​រំពើក​ចុះ


៙ នុ៎ះន៏ សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ មើល ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំ ហើយ​លោត​សំទុះ​ក្អែក នៅ​លើ​ទួល


គ្រា​នោះ ព្រះ‌ចន្ទ​នឹង​ត្រូវ​ជ្រប់​មុខ ហើយ​ព្រះ‌អាទិត្យ​នឹង​ត្រូវ​អៀន‌ខ្មាស ដោយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​សោយ‌រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូននា​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​របស់​ទ្រង់។


ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង​ផង


ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកាស​ប្រាប់​ពី​លើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​បន្លឺ​សំឡេង​ឡើង​ជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា


គឺ​អញ​ដើម​ដំបូង ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា មើល​ន៏ គេ​មក​ហើយ អញ​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក


ឯ​ទី​រហោ‌ស្ថាន នឹង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្តា​ភូមិ​ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ


ឯ​ពួក​ដែល​ខ្វិន នោះ​នឹង​បាន​តាំង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ​ឲ្យ​បាន​ជា​នគរ​១​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​ត​ទៅ


មើល​ន៏ នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល​ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង​ហើយ។


អ្នក​ដែល​កំចាត់‌កំចាយ បាន​ឡើង​មក​ទាស់​នឹង​ឯង​ហើយ ចូរ​ការ‌ពារ​បន្ទាយ ត្រូវ​ឲ្យ​ចាំ​យាម​ផ្លូវ ចូរ​ក្រវាត់​ចង្កេះ​ឲ្យ​ខែង‌រ៉ែង ហើយ​ចំរើន​កំឡាំង​យ៉ាង​សន្ធឹក​ចុះ


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា


នោះ​លោក​ដ៏​ជា​ស្តេច នឹង​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​នៅ​ខាង​ស្តាំ​ថា ឱ​ពួក​អ្នក​ដែល​ព្រះវរ‌បិតា​យើង​បាន​ប្រទាន​ពរ​អើយ ចូរ​មក​ទទួល​មរដក​ចុះ គឺ​ជា​នគរ​ដែល​បាន​រៀបចំ​ទុក​សំរាប់​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ​មក


ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​មាន​បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​លើ​ផែនដី​ផង


ឯ​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន


ទ្រង់​ផ្តាំ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ​ទាំង​មូល ហើយ​ផ្សាយ​ដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ


តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សំរាប់​បណ្តាជន​ទាំង​អស់​គ្នា


ហើយ​ត្រូវ​ឲ្យ​ការ​ប្រែ​ចិត្ត នឹង​សេចក្ដី​ប្រោស​ឲ្យ​រួច បាន​ប្រកាស​ប្រាប់​ដល់​អស់​ទាំង​សាសន៍ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡិម​ទៅ


ទាំង​ពាក់​សេចក្ដី​ប្រុង​ប្រៀប​របស់​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខ‌សាន្ត ទុក​ជា​ស្បែក​ជើង


ទេវតា​ទី​៧​ក៏​ផ្លុំ​ឡើង នោះ​មាន​ឮ​សំឡេង​ជា​ច្រើន​បន្លឺ​ឡើង នៅ​លើ​មេឃ​ថា នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ បាន​ត្រឡប់​ជា​នគរ​របស់​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា នឹង​ជា​របស់​ផង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់​ហើយ ទ្រង់​នឹង​សោយ‌រាជ្យ​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ


ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ទៀត កំពុង​ហោះ​កាត់​កណ្តាល​មេឃ ទាំង​មាន​ដំណឹង​ល្អ​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច សំរាប់​នឹង​ថ្លែង​ប្រាប់​ដល់​មនុស្ស​នៅ​ផែនដី គឺ​ដល់​គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម