អេសាយ 50:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 នែ អស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរឲ្យឯងរាល់គ្នាដើរក្នុងអណ្តាតភ្លើងរបស់ឯង ហើយកណ្តាលកន្ទុយឧសដែលឯងបានបង្កាត់នោះចុះ ឯងនឹងបានតែប៉ុណ្ណោះពីដៃអញ ហើយឯងរាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 មើល៍! អ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយអុសអើយ ចូរដើរក្នុងពន្លឺភ្លើងរបស់អ្នករាល់គ្នា និងក្នុងកន្ទុយអុសដែលអ្នករាល់គ្នាបានបញ្ឆេះនោះចុះ! ការនេះនឹងបានដល់អ្នករាល់គ្នា ពីដៃរបស់យើង គឺអ្នករាល់គ្នានឹងដេកក្នុងទុក្ខវេទនា៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 រីឯអស់អ្នកដែលបង្កាត់ភ្លើង ជាអ្នកដែលក្រវាត់ខ្លួនដោយកន្ទុយឧសអើយ ចូរអ្នករាល់គ្នាដើរក្នុងអណ្ដាតភ្លើងរបស់អ្នក ហើយកណ្ដាលកន្ទុយឧសដែលអ្នកបានបង្កាត់នោះចុះ អ្នកនឹងបានតែប៉ុណ្ណោះពីដៃយើង ហើយអ្នករាល់គ្នានឹងត្រូវដេកទៅដោយទុក្ខវេទនា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។ សូមមើលជំពូកអាល់គីតាប11 រីឯអ្នកទាំងអស់គ្នាដែលបង្កាត់ភ្លើង ហើយដុតព្រួញភ្លើង អ្នករាល់គ្នាមុខជាត្រូវធ្លាក់ទៅក្នុងភ្លើងដែល ឆេះយ៉ាងសន្ធោសន្ធៅ ព្រួញភ្លើងដែលអ្នករាល់គ្នាដុត ក៏នឹងឆាបឆេះអ្នករាល់គ្នាដែរ។ យើងដាក់ទោសអ្នករាល់គ្នា ដោយដៃយើងផ្ទាល់ ហើយអ្នករាល់គ្នា នឹងត្រូវស្លាប់យ៉ាងសែនវេទនា។ សូមមើលជំពូក |
អញបានចាត់ប្រើអាសន្នរោគឲ្យមកនៅកណ្តាលឯងរាល់គ្នា បែបដូចជានៅស្រុកអេស៊ីព្ទ អញបានប្រហារជីវិតពួកកំឡោះៗរបស់ឯងរាល់គ្នាដោយដាវ ហើយបានដឹកសេះទាំងប៉ុន្មានរបស់ឯងទៅបាត់ ព្រមទាំងធ្វើឲ្យក្លិនស្អុយពីទីបោះទ័ពរបស់ឯង បានសាយឡើងដល់ច្រមុះរបស់ឯងផង ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ