Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 48:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​អញ​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ អើ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​អញ​ទៅ ហើយ​អញ​បាន​សំដែង​ច្បាស់ ឯ​ការ​ទាំង​នោះ អញ​បាន​ធ្វើ​ភ្លាម​១​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 “តាំងពីដើមមកម្ល៉េះ យើង​បាន​ប្រកាស​អំពីការ​ពីមុន ហើយ​វា​បាន​ចេញ​ពី​មាត់​របស់យើង​ទៅ គឺ​យើង​បាន​តំណាល​ការទាំងនោះ​។ យើង​បាន​ធ្វើ​ក្នុងមួយរំពេច នោះ​វា​ក៏​កើតឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឯ​ការ​ដែល​បាន​កើត​ឡើង​តាំង​តែ​ពី​ដើម​មក នោះ​យើង​បាន​ថ្លែង​ប្រាប់​ចាប់​តាំង​ពី​បុរាណ​ហើយ សេចក្ដី​នោះ​បាន​ចេញ​ពី​មាត់​យើង​ទៅ ហើយ​យើង​បាន​សម្ដែង​ច្បាស់ យើង​បាន​ធ្វើ​ការ​ទាំង​នោះ​ភ្លាម​មួយ​រំពេច ដូច្នេះ ការ​ទាំង​នោះ​បាន​កើត​ឡើង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី ព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ឮ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេច ចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យើង​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី ព្រឹត្តិ‌ការណ៍​ដើម​ដំបូង​នោះ តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ឮ យើង​ក៏​បាន​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​សម្រេច ចេញ​ជា​រូប​រាង​ឡើង​មួយ​រំពេច​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 48:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែពួក​ខ្មាំង​សត្រូវ​ដ៏​មាន​ច្រើន​ក្រៃ‌លែង​របស់​ឯង នឹង​ដូច​ជា​ផង់​ធូលី​ដី ហើយ​ពួក​គួរ​ស្ញែង‌ខ្លាច​ដ៏​មាន​ច្រើន​ក្រៃ‌លែង គេ​នឹង​ដូច​ជា​អង្កាម​ដែល​កន្លង​បាត់​ទៅ អើ ការ​នោះ​នឹង​កើត​មក​ភ្លាម​១​រំពេច​ផង


បាន​ជា​អំពើ​ទុច្ចរិត​នេះ នឹង​បាន​ដូច​ជា​កំផែង​បាក់​បែក ដែល​ហៀប​នឹង​រលំ​ដល់​ឯង​រាល់​គ្នា ជា​កន្លែង​ទ្រេត​ក្នុង​កំផែង​យ៉ាង​ខ្ពស់ ដែល​ស្រាប់​តែ​បាក់​ចុះ​មក​ភ្លាម​១​រំពេច


ដោយ​ព្រោះ​ឯង​ខឹង​នឹង​អញ​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​ឯង បាន​ឮ​មក​ដល់​ត្រចៀក​អញ នោះ​អញ​នឹង​ដាក់​កន្លុះ​របស់​អញ នៅ​ច្រមុះ​ឯង នឹង​ដែក​បង្ខាំ​របស់​អញ​នៅ​មាត់​ឯង ហើយ​អញ​នឹង​ញាក់​ឯង​ឲ្យ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​ដដែល​ដែល​ឯង​បាន​មក​នោះ​វិញ។


មើល អញ​នឹង​បណ្តាល​គំនិត​វា ឲ្យ​សំរេច​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​វា​វិញ ដោយ​វា​ឮ​ដំណឹង​១ រួច​អញ​នឹង​ឲ្យ​វា​ដួល​ស្លាប់​ដោយ​ដាវ នៅ​ក្នុង​ស្រុក​របស់​វា​ទៅ។


ត្រូវ​ឲ្យ​គេ​បញ្ចេញ​សេចក្ដី​ទាំង​នោះ​មក ហើយ​ប្រាប់​យើង​រាល់​គ្នា​ពី​ការ​ដែល​កើត​ឡើង ឲ្យ​បាន​ដឹង ចូរ​ស​ប្រាប់​ពី​កាល​ដែល​កើត​មាន កាល​ពី​ដើម ជា​យ៉ាង​ណា​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ពិចារណា ឲ្យ​ដឹង​ចុង​បំផុត​នៃ​ការ​ទាំង​នោះ ឬ​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​ការ​នៅ​ខាង​មុខ​ចុះ


គឺ​អញ​ដើម​ដំបូង ដែល​ប្រាប់​ដល់​ក្រុង​ស៊ីយ៉ូន​ថា មើល​ន៏ គេ​មក​ហើយ អញ​នឹង​ឲ្យ​ម្នាក់​ដល់​ក្រុង​យេរូ‌សាឡិម ជា​អ្នក​ដែល​នឹង​នាំ​ដំណឹង​ល្អ​មក


មើល​ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ គឺ​ជា​ការ​ថ្មី​ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​ឯង​រាល់​គ្នា មុន​ដែល​កើត​មក​ផង។


ត្រូវ​ឲ្យ​អស់​ទាំង​សាសន៍​ប្រជុំ​គ្នា ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង​ពួង​ជំនុំ​គ្នា​ចុះ ក្នុង​ពួក​គេ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ទាយ​ពី​ការ​នេះ​បាន ឬ​អាច​នឹង​សំដែង ឲ្យ​យើង​ដឹង​ពី​ដំណើរ ដែល​កន្លង​មក​ហើយ​នោះ ចូរ​ឲ្យ​គេ​នាំ​ស្មរ​បន្ទាល់​របស់​គេ​មក ដើម្បី​តាំង​ខ្លួន​ជា​ត្រឹម‌ត្រូវ បើ​មិន​ដូច្នោះ​ទេ នោះ​ត្រូវ​ថា នេះ​ពិត​មែន​វិញ


ចូរ​ថ្លែង​ប្រាប់ ហើយ​សំដែង​ហេតុ​ចេញ​ចុះ ត្រូវ​ឲ្យ​ប្រឹក្សា​គ្នា​ផង តើ​អ្នក​ណា​បាន​ប្រាប់​ពី​ការ​នេះ ចាប់​តាំង​ពី​ចាស់​បុរាណ​មក តើ​អ្នក​ណា​បាន​ទាយ​ទុក តាំង​ពី​យូរ​មក​ហើយ តើ​មិន​មែន​អញ ជា​យេហូវ៉ា ទេ​ឬ​អី ក្រៅ​ពី​អញ គ្មាន​ព្រះ​ឯ​ណា​ទៀត ដែល​ជា​ព្រះ​សុចរិត ហើយ​ជា​ព្រះ‌អង្គ​សង្គ្រោះ​ទេ គ្មាន​ណា​មួយ​ក្រៅ​ពី​អញ​ឡើយ


ឯ​អស់​ទាំង​សេចក្ដី​ល្អ​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​សន្យា​ដល់​ពួក​វង្ស​អ៊ីស្រាអែល នោះ​បាន​សំរេច​គ្រប់​ជំពូក ឥត​មាន​ខ្វះ​ណា​មួយ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម