អេសាយ 45:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 អញបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃអញដែលបានលាតផ្ទៃមេឃ ហើយអញបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ; គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 យើងបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃយើងដែលបានលាតផ្ទៃមេឃ ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។ សូមមើលជំពូកអាល់គីតាប12 យើងនេះហើយដែលបានបង្កើតផែនដី ព្រមទាំងបានបង្កើតមនុស្សឲ្យរស់ នៅលើផែនដីនេះផង យើងបានលាតសន្ធឹងផ្ទៃមេឃ ដោយដៃរបស់យើងផ្ទាល់ ហើយយើងក៏បញ្ជាហ្វូងតារាទាំងប៉ុន្មាន នៅលើមេឃដែរ”។ សូមមើលជំពូក |
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី នឹងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានបន្ទូលថា