អេសាយ 43:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឯឪពុកដើមរបស់ឯង បានធ្វើបាប ហើយពួកគ្រូឯងបានរំលងច្បាប់អញដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 ឪពុកដើមរបស់អ្នកបានប្រព្រឹត្តបាប ពួកអ្នកកណ្ដាលរបស់អ្នកបានបះបោរទាស់នឹងយើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ឯឪពុកដើមរបស់អ្នកបានធ្វើបាប ហើយពួកគ្រូអ្នកបានរំលងច្បាប់យើងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 យ៉ាកុបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ សូមមើលជំពូកអាល់គីតាប27 យ៉ាកកូបជាបុព្វបុរសរបស់អ្នក បានប្រព្រឹត្តអំពើបាប ហើយពួកតំណាងរបស់អ្នក ក៏បានបះបោរប្រឆាំងនឹងយើងដែរ។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា សំបុត្រលះលែងដែលអញឲ្យដល់ម្តាយឯង ដើម្បីបណ្តេញចេញនោះតើនៅឯណា ឬតើអញបានលក់ឯងដល់ម្ចាស់បំណុលរបស់អញណាមួយ មើល ដែលឯងត្រូវលក់ទៅនោះ ក៏ដោយព្រោះអំពើទុច្ចរិតរបស់ឯងទេ ហើយដែលម្តាយឯងត្រូវបណ្តេញនោះ ក៏ដោយព្រោះអំពើរំលងរបស់ឯងរាល់គ្នាដែរ
គួរឲ្យយើងរាល់គ្នាដេកចុះ ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្របដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង នឹងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាផង។