Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 41:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 កោះ​ទាំងឡាយ​បាន​ឃើញ ក៏​ភ័យខ្លាច ចុងបំផុត​នៃ​ផែនដី​ក៏​ញ័ររន្ធត់​; ពួកវា​ចូលមកជិត ក៏​មក​ដល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កោះ​ទាំង​ប៉ុន្មាន​បាន​ឃើញ ហើយ​ក៏​ភ័យ​ខ្លាច អស់​ទាំង​ចុង​ផែនដី​ក៏​ញាប់‌ញ័រ គេ​នាំ​គ្នា​ចូល​មក​ជិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ ប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រជា‌ជន​នៅ​តាម​កោះ​នានា​ឃើញ​អ្នក​នោះ ហើយ​នាំ​គ្នា​ភ័យ​ខ្លាច។ ប្រជា‌ជន​ដែល​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​នាំ​គ្នា​ចូល​មក​ជិត ទាំង​ញ័រ​រន្ធត់។

សូមមើលជំពូក ចម្លង




អេសាយ 41:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​នៅ​ក្នុង​អស់​ទាំង​កោះ​របស់​នគរ​ទាំង​ប៉ុន្មាន តាម​ស្រុក តាម​ភាសា តាម​គ្រួ ហើយ​តាម​នគរ​របស់​គេ។


ឯ​ពួក​អ្នក​ដែល​នៅ​ទី​ឆ្ងាយ​បំផុត គេ​ក៏​ខ្លាច​ដោយ​ការ​អស្ចារ្យ​របស់​ទ្រង់ ទ្រង់​បណ្តាល​ឲ្យ​ពេល​ព្រលឹម​ស្រាង នឹង​ពេល​ល្ងាចព្រលប់ បាន​អរ​សប្បាយ​ផង​គ្នា


ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដី ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើង ដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញ រួច​ទ្រង់​ផ្គត់‌ផ្គង់​ឲ្យ​មាន​ស្រូវ ដោយ​រៀបចំ​ផែនដី​យ៉ាង​នោះ


ចូរ​ទូល​ដល់​ព្រះ​ថា អស់​ទាំង​កិច្ច‌ការ​របស់ ទ្រង់​គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​ដ៏​ជា​ធំ​របស់​ទ្រង់


ព្រះ‌ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​ជា​ពិត ហើយ​អស់​ទាំង​ចុង​ផែនដី​បំផុត នឹង​កោត‌ខ្លាច​ដល់​ទ្រង់។


គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច


ឱ​កោះ​ទាំង​ប៉ុន្មាន​អើយ ចូរ​នៅ​ស្ងៀម​នៅ​មុខ​អញ​ចុះ ហើយ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​ចំរើន​កំឡាំង​ឡើង ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត រួច​សឹម​ឲ្យ​គេ​និយាយ​ចុះ ចូរ​ឲ្យ​យើង​មូល​គ្នា​មក​វិនិច្ឆ័យ​សំរេច​ក្តី​យើង


គេ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គ្រប់​គ្នា​និយាយ​ដល់​បង​ប្អូន​ខ្លួន​ថា ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង


ឥឡូវ​នេះ អស់​ទាំង​កោះ​នឹង​ញាប់‌ញ័រ នៅ​ថ្ងៃ​ដែល​ឯង​ដួល​នោះ អើ អស់​ទាំង​កោះ​នៅ​សមុទ្រ​នឹង​ស្លុត​ចិត្ត ដោយ​ឯង​ផុត​ទៅ។


ដ្បិត​យើង​បាន​ឮ​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម​រីង​ទៅ នៅ​មុខ​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​ពី​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ ដល់​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ដែរ គឺ​ដល់​ស៊ីហុន ហើយ​នឹង​អុក ដែល​អ្នក​រាល់​គ្នា​បាន​បំផ្លាញ​អស់​រលីង​ទៅ


កាល​ពួក​ស្តេច​សាសន៍​អាម៉ូរី​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ នឹង​ស្តេច​សាសន៍​កាណាន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្បែរ​សមុទ្រ បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ទៅ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ទាល់​តែ​បាន​ឆ្លង​ផុត​មក​ដូច្នេះ នោះ​គេ​មាន​ចិត្ត​រលត់​ទៅ គ្មាន​វិញ្ញាណ​នៅ​សល់​ក្នុង​គេ​ទៀត​ឡើយ ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម