អេសាយ 38:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ពីព្រោះស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងឈោងដៃរកទ្រង់មិនបាន ហើយសេចក្ដីស្លាប់ក៏នឹងអួតសរសើរទ្រង់មិនបានដែរ ពួកអ្នកដែលចុះទៅក្នុងរណ្តៅ នឹងសង្ឃឹមដល់សេចក្ដីពិតរបស់ទ្រង់មិនបានឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ជាការពិត ស្ថានមនុស្សស្លាប់អរព្រះគុណព្រះអង្គមិនបានទេ ហើយសេចក្ដីស្លាប់ក៏សរសើរតម្កើងព្រះអង្គមិនបានដែរ; អ្នកដែលចុះទៅរណ្ដៅមរណៈនឹងសង្ឃឹមលើសេចក្ដីពិតត្រង់របស់ព្រះអង្គមិនបានឡើយ; សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ពីព្រោះស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងឈោងដៃរកព្រះអង្គមិនបាន ហើយសេចក្ដីស្លាប់ក៏នឹងអួតសរសើរព្រះអង្គមិនបានដែរ ពួកអ្នកដែលចុះទៅក្នុងរណ្តៅ នឹងសង្ឃឹមដល់សេចក្ដីពិតរបស់ព្រះអង្គមិនបានឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ក្នុងស្ថានមនុស្សស្លាប់ គ្មាននរណាអាចលើកតម្កើងព្រះអង្គបានឡើយ មច្ចុរាជក៏ពុំអាចសរសើរតម្កើងព្រះអង្គ ហើយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ ក៏ពុំអាចសង្ឃឹមលើព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គបានទៀតដែរ។ សូមមើលជំពូកអាល់គីតាប18 ក្នុងស្ថានមនុស្សស្លាប់ គ្មាននរណាអាចលើកតម្កើងទ្រង់បានឡើយ មច្ចុរាជក៏ពុំអាចសរសើរតម្កើងទ្រង់ ហើយអស់អ្នកដែលចុះទៅក្នុងរណ្ដៅ ក៏ពុំអាចសង្ឃឹមលើចិត្តស្មោះស្ម័គ្រ របស់ទ្រង់បានទៀតដែរ។ សូមមើលជំពូក |