អេសាយ 30:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ដ្បិតជនជាតិនេះគេរឹងចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅ ដែលមិនព្រមផ្ចង់ចិត្តស្តាប់ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាទេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ដ្បិតនេះជាប្រជាជនដែលបះបោរ ជាកូនចៅដែលភូតភរ ជាកូនចៅដែលមិនព្រមស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ដ្បិតជនជាតិនេះចចេស ជាពួកកូនចៅភូតកុហក គឺជាកូនចៅដែលមិនព្រមផ្ចង់ចិត្ត ស្តាប់ក្រឹត្យវិន័យ របស់ព្រះយេហូវ៉ាទេ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ ពួកគេសុទ្ធតែជាកូនអកតញ្ញូ ដែលពុំព្រមស្ដាប់ដំបូន្មានរបស់ព្រះអម្ចាស់ទេ។ សូមមើលជំពូកអាល់គីតាប9 ប្រជាជននេះជាប្រជាជនដែលចេះតែបះបោរ ពួកគេសុទ្ធតែជាកូនអកតញ្ញូ ដែលពុំព្រមស្ដាប់ដំបូន្មានរបស់អុលឡោះតាអាឡាទេ។ សូមមើលជំពូក |
ដោយព្រោះអ្នករាល់គ្នាបានពោលថា យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំងបានហូរកាត់មក នោះនឹងមិនដល់យើងទេ ពីព្រោះយើងបានពឹងពាក់ដល់សេចក្ដីកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ
ហេតុដូច្នោះ បែបដូចជាអណ្តាតភ្លើងឆេះបន្សុសជញ្ជ្រាំង ហើយស្មៅក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណា នោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយ ហើយផ្ការបស់គេនឹងហុយឡើង ដូចជាធូលីយ៉ាងនោះដែរ ដ្បិតគេបានលះចោលបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងមើលងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលផង
ឯពាក្យរបស់យ៉ូណាដាប ជាកូនរេកាប ដែលបានហាមដល់ពួកកូនចៅ មិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសំរេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគេស្តាប់តាមបង្គាប់របស់ព្ធយុកោគេ ឯអញវិញ អញបាននិយាយនឹងឯងរាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងប្រាប់ផង តែឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ