Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សំរាប់​ពេល​ទៅ​មុខ​ជា​រៀង‌រាប​ដរាប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ឥឡូវនេះ ចូរ​ទៅ​សរសេរ​សេចក្ដីនេះ​នៅលើ​បន្ទះថ្ម​នៅមុខ​ពួកគេ ហើយ​ចារឹក​វា​ក្នុង​ក្រាំង ដើម្បីឲ្យ​បាន​សម្រាប់​ថ្ងៃ​ខាងមុខ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សម្រាប់​ពេល​ទៅ​មុខ​ជា​រៀង‌រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្ម ហើយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ នៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូ‌សាឡឹម ទុក​ជា​ឯក‌សារ​ទៅ​អនាគត ទុក​ជា​ភស្ដុតាង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឥឡូវ​នេះ ចូរ​ចារឹក​សេចក្ដី​ទាំង​នេះ​លើ​បន្ទះ​ថ្ម ហើយ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ នៅ​ចំពោះ​មុខ​អ្នក​ក្រុង​យេរូ‌សាឡឹម ទុក​ជា​ឯក‌សារ​ទៅ​អនាគត ទុក​ជា​ភស្ដុតាង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




អេសាយ 30:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ ហើយ​នឹង​បាន​ដំកើង​ឡើង​ជា​ប្រសើរ​ជាង​អស់​ទាំង​ភ្នំ​តូចៗ​ដែរ អស់​ទាំង​សាសន៍​នឹង​ចូល​ហូរ‌ហែ​ទៅ​ក្នុង​ទី​នោះ


ចូរ​ស្វែង​រក​ក្នុង​គម្ពីរ​របស់​ព្រះ‌យេហូវ៉ា ហើយ​មើល​ចុះ នឹង​គ្មាន​សត្វ​ណា​មួយ​នេះ​ខាន​មក ហើយ​នឹង​គ្មាន​ណា​មួយ​ឥត​គូ​ឡើយ ពី​ព្រោះ​ព្រះ‌ឱស្ឋ​ទ្រង់​បាន​បង្គាប់​ហើយ ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​បាន​ប្រមូល​មក​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​យក​ក្តារ​ឈ្នួន​១​ធំ ហើយ​សរសេរ​ជា​អក្សរ​របស់​មនុស្ស​ថា ការ​រឹប‌ជាន់​ជិត​ណាស់​ហើយ គេ​រូត‌រះ​មក​ចាប់​រំពា


សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ ទាល់​តែ​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫទ័យ​ទ្រង់ ឯ​ជាន់​ក្រោយ នោះ​ឯង​រាល់​គ្នា​នឹង​យល់​ច្បាស់


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​សរសេរ​អស់​ទាំង​ពាក្យ ចុះ​ក្នុង​សៀវភៅ ដូច​អញ​បាន​ប្រាប់​ឯង


ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់​នឹង​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​ផ្តើម​និយាយ​នឹង​ឯង គឺ​តាំង​ពី​គ្រា​យ៉ូសៀស​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


ដូច្នេះ យេរេមា​ក៏​ហៅ​បារូក ជា​កូន​នេរីយ៉ា​មក ហើយ​បារូក​ក៏​សរសេរ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ​ក្នុង​ក្រាំង​តាម​មាត់​យេរេមា ជា​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ដល់​លោក


ប៉ុន្តែព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដល់​ជាន់​ក្រោយ អញ​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់​ត្រូវ​ប៉ុណ្ណេះ​ហើយ។


យេរេមា​ក៏​សរសេរ​ចុះ​ក្នុង​សៀវភៅ ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ត្រូវ​កើត​ដល់​ក្រុង​បាប៊ីឡូន គឺ​គ្រប់​ពាក្យ​ទាំង​នេះ​ដែល​បាន​កត់​ទុក ពី​ដំណើរ​ក្រុង​បាប៊ីឡូន​ហើយ


ឯង​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​ស្រុក​អញ ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​អញ ឱ​កុក​អើយ គឺ​ក្នុង​កាល​ដែល​អញ​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​ឯង​ចំពោះ​ភ្នែក​គេ។


ក្រោយ​នោះ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​វិល​មក​វិញ ហើយ​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ នឹង​ដាវីឌ ជា​ស្តេច​របស់​គេ នៅ​ជាន់​ក្រោយ​បង្អស់ គេ​នឹង​មក​ពឹង​ជ្រក​នឹង​ព្រះ‌យេហូវ៉ា ហើយ​នឹង​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ដោយ​ញាប់‌ញ័រ។


នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​មក​ខ្ញុំ​ថា ចូរ​កត់​ការ​ជាក់‌ស្តែង​នេះ​ទុក ត្រូវ​ឲ្យ​ចារឹក​ឲ្យ​ច្បាស់​នៅ​លើ​ក្តារ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រត់ ក៏​អាច​មើល​បាន​ដែរ


មើល ទូលបង្គំ​ត្រឡប់​ទៅ​ឯ​សាសន៍​ទូលបង្គំ​ឥឡូវ​នេះ​ឯង សូម​យាង​មក​នេះ ទូលបង្គំ​នឹង​ប្រកាស​ទូល​ទ្រង់​ពី​ការ​ដែល​សាសន៍​នេះ នឹង​ធ្វើ​ដល់​សាសន៍​ទ្រង់​នៅ​គ្រា​ជាន់​ក្រោយ


ដូច្នេះ​ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សំរាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល


នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​កត់​ទំនុក​នេះ ហើយ​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល។


ដ្បិត​អញ​ដឹង​ថា ក្រោយ​ដែល​អញ​បាន​ស្លាប់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន​អស់​រលីង​ទៅ ហើយ​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ដូច្នេះ​នៅ​ថ្ងៃ​ជាន់​ក្រោយ នឹង​មាន​សេចក្ដី​អាក្រក់​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ គឺ​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដោយ​ដៃ​ឯង​ធ្វើ​យ៉ាង​នោះ។


កាល​ណា​ឯង​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​ឯង នោះ​នៅ​គ្រា​ចុង​បំផុត ឯង​នឹង​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់


តែ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​បន្ទូល​យ៉ាង​ជាក់​ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លាក‌ចាក‌ចេញ​ពី​សេចក្ដី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស


ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ថា នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែល​គេ​ដើរ​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡក‌ឡឺយ​ថា


គេ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក ដែល​នឹង​ប្រព្រឹត្ត តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​ទមិល​ល្មើស​របស់​ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម