Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 29:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 យី​អើ អ្នក​រាល់​គ្នា​យល់​ផ្ទុយ​អី​ម៉្លេះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក​ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ បាន​ជា​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា គេ​មិន​បាន​បង្កើត​អញ​ទេ ឬ​របស់​ដែល​គេ​សូន​ធ្វើ​ឡើង នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ​នោះ​ថា គេ​ឥត​មាន​ដំរិះ​យោបល់​អ្វី​ឡើយ​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នេះជា​ការត្រឡប់ត្រឡិន​របស់អ្នករាល់គ្នា​ហើយ​! តើ​ជាងស្មូន​ត្រូវបាន​ចាត់ទុក​ដូចជា​ដីឥដ្ឋ​ឬ បានជា​របស់ដែលត្រូវបានបង្កើត​និយាយ​នឹង​អ្នកដែល​បង្កើត​ខ្លួន​ថា​៖ “គាត់​មិន​បាន​បង្កើត​ខ្ញុំ​ទេ” នោះ​? តើ​របស់ដែលត្រូវបានសូន​និយាយ​នឹង​អ្នកដែលសូន​ខ្លួន​ថា​៖ “គាត់​មិន​យល់​អ្វីសោះ” ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 អ្នក​រាល់​គ្នា​យល់​ខុស​ស្រឡះ តើ​នឹង​រាប់​ជាង​ស្មូន​ទុក​ដូច​ជា​ដី​ឥដ្ឋ​ដែរ​ឬ? បាន​ជា​របស់​ដែល​គេ​បាន​បង្កើត​មក​ហើយ នឹង​ពោល​ពី​អ្នក​ដែល​បាន​បង្កើត​ខ្លួន​ថា៖ «គេ​មិន​បាន​បង្កើត​យើង​ទេ» ឬ​របស់​ដែល​គេ​សូន​ធ្វើ នឹង​ពោល​ពី​អ្នក​ដែល​បាន​សូន​ធ្វើ​នោះ​ថា៖ «គេ​ឥត​មាន​តម្រិះ​យោបល់​អ្វី​ឡើយ» ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង! តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋ ស្មើ​នឹង​ជាង​ស្មូន​កើត​ឬ? ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ» ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «គាត់​គ្មាន​ប្រាជ្ញា» ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ្នក​រាល់​គ្នា​គិត​ដូច្នេះ​ខុស​ទាំង​ស្រុង! តើ​គេ​អាច​ចាត់​ទុក​ដី​ឥដ្ឋ ស្មើ​នឹង​ជាង​ស្មូន​កើត​ឬ? ក្អម​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «អ្នក​នោះ​មិន​បាន​សូន​ខ្ញុំ​មក​ទេ» ថូ​ក៏​មិន​អាច​និយាយ​អំពី​ជាង​ស្មូន​ថា «គាត់​គ្មាន​ប្រាជ្ញា» ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 29:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ


ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង


មើល ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ផែនដី​នៅ​ទទេ​សោះ ហើយ​ឲ្យ​ស្ងាត់​សូន្យ ក៏​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ព្រម​ទាំង​កំចាត់‌កំចាយ​អស់​ពួក​អ្នក​ដែល​នៅ​ផែនដី​ផង


តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ទ្រង់​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​ទាំង​អស់​គ្នា


លុះ​រក​មិន​ឃើញ ក៏​ចាប់​យ៉ាសុន នឹង​ពួក​ជំនុំ​ខ្លះ កន្ត្រាក់​ដឹក‌នាំ​ទៅ​ដាក់​នៅ​មុខ​ចៅហ្វាយ​ទី​ក្រុង ដោយ​ស្រែក​ថា ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម