អេសាយ 26:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសំរាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា ឯយើងខ្ញុំក៏ដូច្នោះ នៅចំពោះទ្រង់ដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ព្រះយេហូវ៉ាអើយ ដូចដែលស្ត្រីមានផ្ទៃពោះដែលរៀបនឹងសម្រាលកូន នាងឈឺចុកចាប់យ៉ាងខ្លាំង ហើយស្រែកថ្ងូរដោយការឈឺពោះឆ្លងទន្លេយ៉ាងណា យើងខ្ញុំក៏យ៉ាងនោះដែរ នៅចំពោះព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ឱព្រះយេហូវ៉ាអើយ ស្ត្រីមានគភ៌ដែលហៀបនឹងសម្រាល នាងឈឺចាប់ ហើយស្រែកដោយឈឺជាខ្លាំងយ៉ាងណា យើងខ្ញុំក៏ស្រែកនៅចំពោះព្រះអង្គយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ឱព្រះអម្ចាស់អើយ! ស្ត្រីមានផ្ទៃពោះហៀបនឹងសម្រាលកូន ស្រែកថ្ងូរ ដោយឈឺចុកចាប់យ៉ាងណា យើងខ្ញុំក៏ស្រែកថ្ងូរនៅចំពោះព្រះភ័ក្ត្ររបស់ ព្រះអង្គយ៉ាងនោះដែរ។ សូមមើលជំពូកអាល់គីតាប17 ឱអុលឡោះតាអាឡាអើយ! ស្ត្រីមានផ្ទៃពោះហៀបនឹងសំរាលកូន ស្រែកថ្ងូរ ដោយឈឺចុកចាប់យ៉ាងណា យើងខ្ញុំក៏ស្រែកថ្ងូរចំពោះ ទ្រង់យ៉ាងនោះដែរ។ សូមមើលជំពូក |