Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 19:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស នឹង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ស្ទឹង​នានា​នឹង​ស្អុយ ព្រែក​ទាំងឡាយ​របស់​អេហ្ស៊ីប​នឹង​ថយចុះ ហើយ​ស្ងួត​ទៅ រីឯ​ដើមបបុស និង​ដើមត្រែង​នឹង​ក្រៀមស្វិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស ដើម​ត្រែង​នឹង​ស្វិត​ក្រៀម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទឹក​នៅ​តាម​ព្រែក​ទាំង‌ឡាយ​នឹង​ស្អុយ​កខ្វក់ ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រក ហើយ​រីង​អស់​ទៅ។ ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ទឹក​នៅ​តាម​ព្រែក​ទាំង‌ឡាយ​នឹង​ស្អុយ​កខ្វក់ ទឹក​នៅ​តាម​តំបន់​ទន្លេ​នីល​ទាំង​មូល​នឹង​ស្រក ហើយ​រីង​អស់​ទៅ។ ដើម​ត្រែង និង​ដើម​កក់​ក៏​ក្រៀម​ស្វិត​អស់​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 19:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មើល​មាន​គោ​ញី​៧​មាន​សាច់​ច្រើន​ធាត់​ល្អ ឡើង​ពី​ទន្លេ​មក​ស៊ី​នៅ​ទី​វាល


អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក​នៅ​ស្រុក​ដទៃ ហើយ​អញ​នឹង​ធ្វើ ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​អញ។


តើ​ដើម​កក់​ដុះ​ដោយ​ឥត​ភក់​បាន​ឬ ឯ​ដើម​ផ្នក់​ទឹក តើ​នឹង​ដុះ​ដោយ​ឥត​ទឹក​បាន​ឬ​ទេ


កាល​ដើម​នោះ​នៅ​ខៀវ​ស្រស់ ឥត​អ្នក​ណា​កាត់​នៅ​ឡើយ នោះ​ក៏​នឹង​ស្វិត​ក្រៀម​ទៅ​មុន​តិណ‌ជាតិ​ឯ​ទៀត


លុះ​ដល់​លាក់​មិន​កំបាំង​ទៀត នោះ​ក៏​យក​កូន​ទូក ដែល​ធ្វើ​ពី​ដើម​បបុស មក​ពរ​ជ័រ​លាប​ម្រ័ក្សណ៍ រួច​ដាក់​កូន​ចុះ​ក្នុង​ទូក​នាំ​យក​ទៅ​បណែ្តត​នៅ​កណ្តាល​គុម្ព​ត្រែង​នា​មាត់​ទន្លេ


ត្រី​នៅ​ក្នុង​ទន្លេ​នឹង​ស្លាប់​ទាំង​អស់ ទន្លេ​ក៏​នឹង​ធុំ​ក្លិន​ស្អុយ ហើយ​សាសន៍​អេស៊ីព្ទ​គេ​នឹង​ខ្ពើម​ទឹក​ទន្លេ​នេះ។


ពី​ព្រោះ​ទី​ទឹក​របស់​ក្រុង​នីមរីម នឹង​ត្រូវ​ចោល​ស្ងាត់ ឯ​ស្មៅ​នឹង​ក្រៀម​ស្វិត​ទៅ ហើយ​ស្មៅ​ខ្ចី​នឹង​រួញ​ទៅ​វិញ ឥត​មាន​អ្វី​ខៀវ​ខ្ចី​ឡើយ


ដែល​ចាត់​រាជ​ទូត​ទៅ​តាម​ផ្លូវ​សមុទ្រ គឺ​ឲ្យ​ជិះ​នាវា​ធ្វើ​ពី​ឫស្សី​ទៅ​លើ​ទឹក​ធំ​ដោយ​បង្គាប់​ថា ចូរ​ទៅ​ចុះ ពួក​បំរើ​យ៉ាង​លឿន​អើយ ទៅ​ឯ​សាសន៍១​ដែល​មាន​រូប​ខ្ពស់ហើយ​សាច់​រលីង ជា​ជាតិ​មនុស្ស​គួរ​ស្ញែង‌ខ្លាច​តាំង​ពី​គេ​កើត​មក ជា​សាសន៍​ខ្លាំង​ពូកែ ដែល​ជាន់​ឈ្លី​ទាំង​អស់ ហើយ​មាន​ទន្លេ​ហូរ​កាត់​កណ្តាល​ស្រុក​គេ


អញ​បាន​ជីក ហើយ​បាន​ផឹក​ទឹក អញ​ក៏​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទន្លេ​ស្រុក​អេស៊ីព្ទ​រីង​ស្ងួត​ទៅ ដោយ​បាត​ជើង​របស់​អញ។


តើ​ឯង​វិសេស​ជាង​នរ-អាម៉ូន ជា​ទី​ក្រុង​ដែល​នៅ​កណ្តាល​អស់​ទាំង​ទន្លេ ហើយ​មាន​ទឹក​នៅ​ព័ទ្ធ​ជុំវិញ​នោះ ក៏​មាន​សមុទ្រ​ការ‌ពារ គឺ​សមុទ្រ​ទុក​ជា​កំផែង​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម