Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រា‌អិម​ទៅ ព្រម​ទាំង​រាជ​អំណាច​ពី​ក្រុង​ដាម៉ាស នឹង​ពី​សំណល់​សាសន៍​ស៊ីរី​ផង គេ​នឹង​ត្រូវ​ហិន‌ហោច ដូច​ជា​សិរី‌ល្អ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ានៃ​ពួក​ពល‌បរិវារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 រីឯ​បន្ទាយ​នឹង​បាត់​ពី​អេប្រាអិម ហើយ​រាជ្យអំណាច​នឹង​បាត់​ពី​ដាម៉ាស់​។ សំណល់​នៃ​ជនជាតិអើរ៉ាម​នឹង​បាន​ដូចជា​សិរីរុងរឿង​របស់​កូនចៅ​អ៊ីស្រាអែល”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឯ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រាអិម​ទៅ ព្រម​ទាំង​រាជ​អំណាច​ពី​ក្រុង​ដាម៉ាស និង​ពី​សំណល់​សាសន៍​ស៊ីរី​ផង គេ​នឹង​ត្រូវ​ហិន‌ហោច ដូច​ជា​សិរី‌ល្អ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នគរ​អេប្រាអ៊ីម​នឹង​លែង​មាន​បង្អែក​ការពារ ហើយ​នគរ​ដាម៉ាស​នឹង​បាត់​បង់​រាជ្យ។ រីឯ​ជន‌ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវ អាប់​ឱន​ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 នគរ​អេប្រាអ៊ីម​នឹង​លែង​មាន​បង្អែក​ការពារ ហើយ​នគរ​ដាម៉ាស​នឹង​បាត់​បង់​រាជ្យ។ រីឯ​ជន‌ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវ អាប់​អោន​ដូច​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក ចម្លង




អេសាយ 17:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្តេច​អាសស៊ើរ​ក៏​ស្តាប់​តាម រួច​ទ្រង់​ឡើង​ទៅ​ទាស់​នឹង​ក្រុង​ដាម៉ាស ទ្រង់​ច្បាំង​ចាប់​យក​បាន ហើយ​ដឹក‌នាំ​ពួក​អ្នក​ក្រុង​នោះ ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​គារ ព្រម​ទាំង​ធ្វើ​គុត​រេស៊ីន​ផង។


នៅ​ឆ្នាំ​ទី​៩ ក្នុង​រាជ្យ​ហូស៊ា នោះ​ស្តេច​អាសស៊ើរ​ក៏​វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​ដឹក‌នាំ​ពួក​អ៊ីស្រាអែល​ទៅ​ឯ​ស្រុក​អាសស៊ើរ ដាក់​ឲ្យ​នៅ​ត្រង់​ក្រុង​ហាឡា​នៅ​មាត់​ទន្លេ​ហាបោ ជា​ទន្លេ​របស់​ស្រុក​កូសាន ហើយ​នៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​មេឌី​ទាំង​ប៉ុន្មាន​ដែរ។


ឯ​ក្រុង​កាលនរ តើ​មិន​មែន​ដូច​ជា​ក្រុង​កើកេមីស​ទេ​ឬ​អី ក្រុង​ហាម៉ាត តើ​មិន​មែន​ដូច​ជា​ក្រុង​អើផាឌ ហើយ​ក្រុង​សាម៉ារី តើ​មិន​មែន​ដូច​ជា​ក្រុង​ដាម៉ាស​ទេ​ឬ​អី


តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ក្នុង​រវាង​៣​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជា‌ជន​កុះ‌ករ​របស់​គេ​ផង ឯ​សំណល់​ដែល​សល់​នៅ នឹង​បាន​តិច‌តួច​ណាស់ ហើយ​ហោច‌ល្អោញ​ផង។


នៅ​គ្រា​នោះ សិរី‌ល្អ​របស់​ពួក​យ៉ាកុប​នឹង​អន់​ថយ​ទៅ ហើយ​សាច់​ធាត់​ធំ​របស់​គេ នឹង​ត្រឡប់​ជា​ស្គាំង‌ស្គម​ទៅ​វិញ


ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ទៅ​ជា​គំនរ​ថ្ម ឲ្យ​ទី​ក្រុង​មាន​បន្ទាយ​ទៅ​ជា​ធារ​បំណែក ឲ្យ​ទី​មាំ‌មួន​របស់​សាសន៍​ដទៃ​បាន​លែង​ធ្វើ​ជា​ទី​ក្រុង​រៀង​ត​ទៅ ហើយ​ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ


ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ


ដ្បិត​ក្បាល​របស់​ស្រុក​ស៊ីរី គឺ​ក្រុង​ដាម៉ាស ហើយ​ក្បាល​របស់​ក្រុង​ដាម៉ាស គឺ​រេស៊ីន​នេះ​ហើយ ក្នុង​រវាង​៦៥​ឆ្នាំ នោះ​ពួក​អេប្រា‌អិម​នឹង​ត្រូវ​បែក‌ខ្ញែក​រតាត់‌រតាយ​អស់​ទៅ លែង​បាន​ពូជ‌ពង្ស​ត​ទៅ​ទៀត


ដ្បិត​មុន​ដែល​កូន​នេះ​ចេះ​ហៅ​ថា ឪ​អើយ ម៉ែ​អើយ នោះ​គេ​នឹង​ដឹក​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​នឹង​របឹប​នៅ​ស្រុក​សាម៉ារី នាំ​ទៅ​នៅ​ចំពោះ​ស្តេច​ស្រុក​អាសស៊ើរ​ហើយ។


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «យេស‌រាល» ទៅ ដ្បិត​នៅ​តែ​បន្តិច​ទៀត អញ​នឹង​សង‌សឹក​ដល់​ពួក​វង្ស​យេហ៊ូវ​ដោយ​ព្រោះ​ឈាម​យេស‌រាល​នោះ​ហើយ ក៏​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពួក​វង្ស​អ៊ីស្រាអែល​ផុត​ទៅ​ដែរ


នាង​មាន​ទំងន់​ម្តង​ទៀត ហើយ​បង្កើត​បាន​កូន​ស្រី​១ នោះ​ព្រះ‌ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «ឡូ-រូហាម៉ា» ចុះ ដ្បិត​អញ​នឹង​មិន​អាណិត​មេត្តា ដល់​ជំនួរ‌វង្ស​អ៊ីស្រាអែល ដើម្បី​នឹង​អត់​ទោស​ដល់​គេ​ត​ទៅ​ទៀត​ឡើយ


ហេតុ​នោះ នឹង​មាន​ការ​ជ្រួល‌ជ្រើម​កើត​ឡើង​ក្នុង​ជន‌ជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ ដូច​ជា​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល ក្នុង​ថ្ងៃ​ចំបាំង នៅ​គ្រា​នោះ​ទាំង​ម្តាយ នឹង​កូន​ផង ក៏​ត្រូវ​បោក​ខ្ទេច‌ខ្ទី​ជា​មួយ​គ្នា


នេះ​ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​នៅ​ឥត​មាន​ស្តេច ឬ​ចៅហ្វាយ ឥត​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​បង្គោល​គោរព ឥត​អេផូឌ ឬ​រូប​ព្រះ​ជា​យូរ‌អង្វែង


អ៊ីស្រាអែល​ត្រូវ​លេប​បាត់​ហើយ ឥឡូវ​នេះ គេ​នៅ​កណ្តាល​ពួក​សាសន៍​ទាំង​ប៉ុន្មានទុក​ដូច​ជា​ភាជនៈ ដែល​ឥត​មាន​អ្នក​ណា​ចូល​ចិត្ត​សោះ


ចំណែក​អេប្រា‌អិម សិរី‌ល្អ​របស់​គេ​នឹង​ហើរ​បាត់​ទៅ​ដូច​ជា​សត្វ​ស្លាប នឹង​ឥត​មាន​ការ​សំរាល ឬ​មាន​ទំងន់ ឬ​ការ​ចាប់​ទុំ​ផ្ទៃ​ទៀត​ឡើយ


ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ» ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម