អេសាយ 10:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤33 មើល ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់នឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកំពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់ នឹងត្រូវបន្ទាបវិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល33 មើល៍! ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងកាប់មែកឈើដោយព្រះចេស្ដាដ៏អស្ចារ្យ នោះដើមឈើមានកម្ពស់ដ៏ខ្ពស់នឹងត្រូវបានកាប់រំលំ ហើយដើមឈើខ្ពស់សន្លឹមនឹងត្រូវបានបន្ទាបចុះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦33 ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកម្ពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់នឹងត្រូវបន្ទាបវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥33 នៅគ្រានោះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងកាប់កម្ទេចមែកទាំងឡាយចោល ព្រះអង្គនឹងផ្ដួលរំលំដើមឈើខ្ពស់ៗ ហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេ ឲ្យធ្លាក់ចុះមកដី។ សូមមើលជំពូកអាល់គីតាប33 នៅគ្រានោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងកាប់កំទេចមែកទាំងឡាយចោល ទ្រង់នឹងផ្ដួលរំលំដើមឈើខ្ពស់ៗ ហើយកាប់ដើមឈើដែលនៅខ្ពស់ជាងគេ ឲ្យធ្លាក់ចុះមកដី។ សូមមើលជំពូក |
រួចព្រះយេហូវ៉ាទ្រង់ចាត់ទេវតាឲ្យមកបំផ្លាញមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានក្នុងទីបោះទ័ពរបស់ស្តេចអាសស៊ើរ ព្រមទាំងពួកអ្នកនាំមុខ នឹងពួកមេទ័ពទាំងអស់ទៅ នោះស្តេចទ្រង់ក៏វិលទៅឯនគររបស់ទ្រង់វិញ ដោយសេចក្ដីអៀនខ្មាស ហើយកាលទ្រង់បានចូលទៅក្នុងវិហារនៃព្រះរបស់ទ្រង់ នោះបុត្របង្កើតរបស់ទ្រង់ក៏ធ្វើគុតទ្រង់ ដោយដាវនៅទីនោះ