Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 9:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល មាន​ថ្ងៃ​មក ដែល​អ្នក​ភ្ជួរ‌រាស់​នឹង​ធ្វើ​ការ ដរាប​ដល់​ជួប​នឹង​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​ធ្វើ​ការ​ដរាប​ដល់​ជួប​នឹង​អ្នក​ដែល​សាប‌ព្រោះ នោះ​ភ្នំ​ធំ​ទាំង​ប៉ុន្មាន នឹង​ស្រក់​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ គ្រា​នោះជិត​មកដល់​ហើយ ដែល​អ្នក​ភ្ជួរ​រាស់​នឹង​តាម​ទាន់​អ្នក​ច្រូត​កាត់ ហើយ​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ នឹង​តាម​ទាន់​អ្នក​ដែល​សាប‌ព្រោះ​ពូជ ភ្នំ​ធំៗ​នឹង​ស្រក់​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម ហើយ​អស់​ទាំង​ភ្នំ​តូចៗ​ក៏​នឹង​ហូរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ ទឹក​ទំពាំង‌បាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ កាល​ណា​គេ​ច្រូត​ស្រូវ​រួច​រាល់​ហើយ អ្នក​ភ្ជួរ​ក៏​មក​ភ្ជួរ​ភ្លាម។ ក្រោយ​ពេល​សាប​ព្រោះ​ស្រូវ​រួច​ហើយ អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរ ក៏​នឹង​មក​បេះ​ផ្លែ​យក​មក​ជាន់​ភ្លាមៗ​ដែរ។ ទឹក​ទំពាំង‌បាយជូរ​នឹង​ហូរ​ចុះ​ពី​ភ្នំ​តូច​ភ្នំ​ធំ យ៉ាង​សម្បូណ៌​ហូរ‌ហៀរ។

សូមមើលជំពូក ចម្លង




អេម៉ុស 9:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​នឹង​ចង​កូន​លា​ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ គឺ​ជា​កូន​របស់​មេលា​ទ្រង់​ភ្ជាប់​នឹង​ដើម​យ៉ាង​ល្អ​បំផុត ទ្រង់​នឹង​បោក​ព្រះ‌ពស្ត្រ​ទ្រង់​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​ព្រះ‌ពស្ត្រ​វែង​ទ្រង់​ក្នុង​ទឹក​ទំពាំង‌បាយ‌ជូរ


អស់​ទាំង​ភ្នំ​បាន​រលាយ​ទៅ ដូច​ជា​ក្រមួន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល


ដូច្នេះ សេចក្ដី​អំណរនឹង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ​ពី​ស្រែ​ចំការ​ដ៏​ដុះ‌ដាល​របស់​ឯង នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ អញ​បាន​បញ្ឈប់​សូរ​សំរែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ


នោះ​នឹង​មាន​ដើម​កកោះ​ដុះ​ឡើង​ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង​ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ជា​ទី​សំគាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។


គេ​ក៏​នឹង​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ‌សាន្ត អើ គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នឹង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​អញ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំវិញ ដែល​បាន​ប្រព្រឹត្ត​នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ​ពិត។


ហើយ​គេ​នឹង​ពោល​ថា ស្រុក​នេះ​ដែល​ត្រូវ​ចោល​ស្ងាត់ បាន​ត្រឡប់​ដូច​ជា​សួន‌ច្បារ​អេដែន​វិញ ហើយ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ខូច​បង់​ចោល​ស្ងាត់ ហើយ​បាក់​បែក ក៏​បាន​មាំ‌មួន​ឡើង ហើយ​មាន​មនុស្ស​អាស្រ័យ​នៅ​ផង


អស់​ទាំង​ទីលាន​នឹង​បាន​ពេញ​ដោយ​ស្រូវ‌សាលី ហើយ​ធុង​ទាំង​ប៉ុន្មាន​នឹង​ពេញ​ព្រៀប​ទៅ ដោយ​ទឹក​ទំពាំង‌បាយ‌ជូរ នឹង​ប្រេង


នៅ​គ្រា​នោះ អស់​ទាំង​ភ្នំ​ធំ នឹង​ស្រក់​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម​មក ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​១ ហូរ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មក​ស្រោច‌ស្រព​ច្រក​ភ្នំ​ស៊ីទីម


ប៉ុន្តែ យូដា​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ


ការ​បញ្ជាន់​ស្រូវ​របស់​ឯង​រាល់​គ្នា​នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត ឯង​រាល់​គ្នា​នឹង​បាន​អាហារ​បរិភោគ​ជា​បរិបូរ ហើយ​នឹង​នៅ​ក្នុង​ស្រុក​ឯង​ដោយ​សុខ‌សាន្ត


ដ្បិត​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​ជា​ព្រះ​ដែល​គ្រាន់​តែ​ពាល់​ផែនដី នោះ​ផែនដី​ក៏​រលាយ​ទៅ ហើយ​អស់​អ្នក​ដែល​អាស្រ័យ​នៅ ក៏​នឹង​សោក‌សៅ ឯ​ស្រុក​គេ​ទាំង​មូល​នឹង​ឡើង​ដូច​ជា​ទន្លេ​ធំ រួច​ស្រក​ទៅ​វិញ​ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ


តើ​អ្នក​រាល់​គ្នា​មិន​ថា នៅ​៤​ខែ​ទៀត ទើប​ដល់​រដូវ​ចំរូត​ទេ​ឬ​អី ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ងើប​ឡើង​មើល​ទៅ​ស្រែ​មើល ដ្បិត​បាន​ក្រហម​ល្មម​ច្រូត​ហើយ


ភ្នំ​ទាំង​ប៉ុន្មាន​ក៏​រលាយ​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា គឺ​ភ្នំ​ស៊ី‌ណាយបាន​រលាយ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម