អេម៉ុស 8:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នៅថ្ងៃនោះ ពួកក្រមុំៗយ៉ាងល្អ នឹងពួកកំឡោះៗនឹងល្វើយទៅដោយស្រេក សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 នៅថ្ងៃនោះ ក្រមុំស្អាតៗ និងកំលោះៗ នឹងល្វើយទៅដោយស្រេកទឹក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 នៅថ្ងៃនោះ ស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗ នឹងអស់កម្លាំងដួល ដោយស្រេកទឹក។ សូមមើលជំពូកអាល់គីតាប13 នៅថ្ងៃនោះ ស្រីក្រមុំដ៏ស្អាតៗ និងកំលោះៗ នឹងអស់កម្លាំងដួល ដោយស្រេកទឹក។ សូមមើលជំពូក |
ដូច្នេះព្រះអម្ចាស់ទ្រង់នឹងមិនរីករាយចំពោះពួកកំឡោះគេឡើយ ក៏មិនអាសូរករុណាចំពោះពួកកំព្រា នឹងពួកស្រីមេម៉ាយរបស់គេដែរ ពីព្រោះគ្រប់គ្នាជាអ្នកទមិលល្មើស ហើយជាអ្នកប្រព្រឹត្តលាមកអាក្រក់ គ្រប់ទាំងមាត់ក៏បញ្ចេញ សុទ្ធតែសេចក្ដីចំកួត ប៉ុន្តែ ទោះបើធ្វើទោសជាច្រើនម៉្លេះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។