អេម៉ុស 4:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 អញបានវាយផ្ចាលឯងរាល់គ្នា ដោយស្រូវស្កក ហើយក្រាចាប់ ឯអស់ទាំងសួន នឹងចំការទំពាំងបាយជូរ ព្រមទាំងដើមល្វា នឹងដើមអូលីវដ៏បរិបូររបស់ឯងរាល់គ្នា នោះដង្កូវបានស៊ីបំផ្លាញអស់ទៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ គង់តែឯងរាល់គ្នាមិនបានវិលមកឯអញវិញដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 យើងបានវាយអ្នករាល់គ្នាដោយស្រូវស្កក ហើយក្រាស៊ី សួនដំណាំជាច្រើន និងចម្ការទំពាំងបាយជូរ ព្រមទាំងដើមល្វា និងដើមអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបំផ្លាញអស់ដែរ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាមិនព្រម វិលមករកយើងវិញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា ស្កក និងមានក្រាស៊ី ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប9 យើងបានធ្វើឲ្យស្រូវរបស់អ្នករាល់គ្នា ស្កក និងមានក្រាស៊ី ហើយចម្ការដំណាំ ចម្ការទំពាំងបាយជូរ ចម្ការឧទុម្ពរ និងចម្ការអូលីវរបស់អ្នករាល់គ្នា ក៏ត្រូវដង្កូវស៊ីបង្ហិនអស់ដែរ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |