អេម៉ុស 4:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា អញក៏ឲ្យឯងរាល់គ្នាមានធ្មេញស្អាត នៅគ្រប់ទាំងទីក្រុងរបស់ឯង ហើយឲ្យខ្វះខាតអាហារនៅគ្រប់ទីកន្លែងរបស់ឯង ទោះបើយ៉ាងនោះ គង់តែឯងមិនបានវិលត្រឡប់មកឯអញដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 យើងបានធ្វើឲ្យអ្នករាល់គ្នាមានធ្មេញស្អាត នៅគ្រប់ទាំងទីក្រុងរបស់អ្នក ហើយឲ្យខ្វះអាហារនៅគ្រប់ទីកន្លែងរបស់អ្នក ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នានៅតែមិនព្រម វិលត្រឡប់មករកយើងដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង របស់អ្នករាល់គ្នា ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សូមមើលជំពូកអាល់គីតាប6 យើងបានធ្វើឲ្យកើតទុរ្ភិក្សនៅគ្រប់ទីក្រុង របស់អ្នករាល់គ្នា ហើយគ្រប់ៗផ្ទះខ្វះអាហារបរិភោគ។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រម វិលមករកយើងវិញដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ សូមមើលជំពូក |
នៅគ្រានោះ អេលីសេបានមានប្រសាសន៍ដល់ស្ត្រីដែលលោកបានធ្វើឲ្យកូនរស់ឡើងវិញនោះថា ចូរអ្នក នឹងគ្រួរបស់អ្នកទាំងប៉ុន្មាន រៀបចំឡើង ចេញទៅអាស្រ័យនៅទីណា ដែលអាចនឹងអាស្រ័យនៅបានចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្គាប់ឲ្យមានគ្រាអំណត់ អំណត់នោះនឹងមាននៅក្នុងស្រុកគ្រប់៧ឆ្នាំ
គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ