Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 1:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​កាសា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កៀរ​យក​ពួក​ឈ្លើយ​ទាំង​អស់ ដើម្បី​ប្រគល់​ដល់​សាសន៍​អេដំម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​បី​របស់​ក្រុង​កាសា អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​កៀរ​យក​ពួក​ឈ្លើយ​ទាំង​អស់ ដើម្បី​ប្រគល់​ឲ្យ​សាសន៍​អេដុម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗ យក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជា‌ជន​ទាំង​ភូមិៗ យក​ទៅ​លក់​ឲ្យ​ជន‌ជាតិ​អេដុម។

សូមមើលជំពូក ចម្លង




អេម៉ុស 1:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ភីលីស្ទីន​គេ​ក៏​បាន​លុក‌លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប ហើយ​នឹង​ប៉ែក​ស្រុក​យូដា​ខាង​ត្បូង គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេរ៉ូត ក្រុង​សូគរ នឹង​តំបន់​នៅ​ជុំវិញ​ក្រុង​ធីបណា នឹង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូរ នឹង​តំបន់​នៅ​ជុំវិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​ពួក​សាសន៍​ភីលីស្ទីន កាល​មុន​ដែល​ផារ៉ោន​បាន​វាយ​យក​ក្រុង​កាសា


ពី​ព្រោះ​ឯង​បាន​ព្យាបាទ​ជានិច្ច ក៏​បាន​ប្រគល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដល់​អំណាច​នៃ​ដាវ នៅ​ថ្ងៃ​ដែល​គេ​មាន​សេចក្ដី​អន្តរាយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​បាន​ដល់​កំណត់​ហើយ


ម្នាល​ក្រុង​ទីរ៉ុស ក្រុង​ស៊ីដូន នឹង​ក្រវល់​ស្រុក​ភីលីស្ទីន​អើយ តើ​ឯង​មាន​ការ​អ្វី​នឹង​អញ តើ​ឯង​រាល់​គ្នា​គិត​សង​បំណាច់​ដល់​អញ​ឬ បើ​ឯង​រាល់​គ្នា​សង​អញ នោះ​អញ​នឹង​ទំលាក់​ទៅ​លើ​ក្បាល​ឯង​វិញ​ភ្លាម​១​រំពេច


ក៏​បាន​លក់​ពួក​កូន​ចៅ​យូដា នឹង​កូន​ចៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ដល់​ពួក​សាសន៍​ក្រេក ឲ្យ​គេ​បាន​នាំ​យក​ទៅ​ឯ​ទី​ឆ្ងាយ​ពី​ដែន​ស្រុក​របស់​ខ្លួន


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​អេដំម អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​កាន់​ដាវ ដេញ​តាម​បង​ប្អូន​ខ្លួន ព្រម​ទាំង​សង្កត់​រំលត់​សេចក្ដី​មេត្តា​ប្រណី​របស់​ខ្លួន​ផង ឯ​សេចក្ដី​កំហឹង​របស់​គេ​បាន​ចេះ​តែ​ហែក‌ហួរ​ជានិច្ច ក៏​រក្សា​សេចក្ដី​ក្រោធ​ទុក​នៅ​ដរាប


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ដាម៉ាស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បញ្ជាន់​ស្រុក​កាឡាត ដោយ​គ្រឿង​បញ្ជាន់​ធ្វើ​ពី​ដែក


អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​កំផែង​នៃ​ក្រុង​កាសា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់​ដល់​សាសន៍​អេដំម ឥត​នឹក​ចាំ​សេចក្ដី​សញ្ញា​ជា​បង​ប្អូន​នឹង​គ្នា​សោះ


នៅ​ថ្ងៃ​នោះ ដែល​ឯង​បាន​ឈរ​មើល ក្នុង​កាល​ដែល​ពួក​អ្នក​ដទៃ​បាន​ចាប់​យក​កំឡាំង​របស់​គេ​ទៅ ហើយ​មាន​សាសន៍​ដទៃ​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ បោះ​ឆ្នោត​ចាប់​យក​ក្រុង​យេរូ‌សាឡិម នោះ​ឯង​ក៏​ដូច​ជា​ពួក​គេ​ណា​មួយ​ដែរ


ឯ​ក្រុង​អាស‌កា‌ឡូន ក៏​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ភ័យ ព្រម​ទាំង​ក្រុង​កាសា​ផង នោះ​គេ​នឹង​មាន​សេចក្ដី​ឈឺ‌ចាប់​ជា​ខ្លាំង​នឹង​ក្រុង​អេក្រុន ដ្បិត​ទី​សង្ឃឹម​របស់​គេ​នឹង​ទៅ ជា​ទី​អាម៉ាស់​ខ្មាស​វិញ ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា ហើយ​ក្រុង​អាស‌កា‌ឡូន នឹង​ឥត​មាន​មនុស្ស​អាស្រ័យ​នៅ​ទៀត


នោះ​ទេវតា​នៃ​ព្រះ‌អម្ចាស់ មាន​បន្ទូល​ទៅ​ភីលីព​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ខាង​ត្បូង តាម​ផ្លូវ​ដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ក្រុង​កាសា ដែល​ជា​ទី​រហោ‌ស្ថាន​ទៅ


ឯ​រូប​ឫស‌ដូង‌បាត​ធ្វើ​ពី​មាស ដែល​ពួក​ភីលីស្ទីន​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង នោះ​គឺ​១​ពី​ក្រុង​អាស‌ដូឌ ១​ពី​ក្រុង​កាសា ១​ពី​ក្រុង​អាស‌កា‌ឡូន ១​ពី​ក្រុង​កាថ ហើយ​១​ពី​ក្រុង​អេក្រុន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម