អេម៉ុស 1:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 អញនឹងចាត់ប្រើភ្លើង ឲ្យចូលទៅក្នុងផ្ទះរបស់ហាសែល ភ្លើងនោះនឹងឆេះដំណាក់របស់បេន-ហាដាឌទៅ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 យើងនឹងចាត់ភ្លើងឲ្យទៅលើផ្ទះរបស់ហាសែល ហើយភ្លើងនោះនឹងឆេះបំផ្លាញ ទីមាំមួនរបស់បេន-ហាដាឌ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង របស់ស្ដេចហាសែល ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ ស្ដេចបេនហាដាដទៀតផង។ សូមមើលជំពូកអាល់គីតាប4 ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះវាំង របស់ស្ដេចហាសែល ព្រមទាំងឆេះកំទេចប្រាសាទរបស់ ស្ដេចបេនហាដាដទៀតផង។ សូមមើលជំពូក |
តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។