Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 3:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដើម្បី​ឲ្យ​អាច​នឹង​យល់ ជា​មួយ​នឹង​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា ពី​ទទឹង បណ្តោយ ជំរៅ នឹង​កំពស់​នៃ​សេចក្ដី​ស្រឡាញ់​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដើម្បីឲ្យ​អ្នករាល់គ្នា​មានសមត្ថភាព​យល់​ជាមួយនឹង​វិសុទ្ធជន​ទាំងអស់ ថា​សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ​មាន​ទទឹង បណ្ដោយ កម្ពស់ និង​ជម្រៅ​ប៉ុនណា

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 អាច​យល់​ច្បាស់​ជាមួយ​ពួក​បរិសុទ្ធ​ទាំង​អស់​អំពី​ទទឹង​ បណ្ដោយ​ ជម្រៅ​ និង​កម្ពស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សមត្ថ​ភាព​អាច​យល់​បាន រួម​ជា​មួយ​ពួក​បរិសុទ្ធ​ទាំង​អស់ ពី​ទទឹង បណ្តោយ ជម្រៅ និង​កម្ពស់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដើម្បី​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កម្ពស់

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដើម្បី​ឲ្យ​បង​ប្អូន​មាន​សមត្ថ‌ភាព​អាច​យល់ រួម​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​មូល នូវ​ទទឹង បណ្ដោយ ជម្រៅ និង​កំពស់

សូមមើលជំពូក ចម្លង




អេភេសូរ 3:18
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ទ្រង់​ឈរ​ឡើង យាង​ចូល​ទៅ​ឯ​ទី​សំរាក​របស់​ទ្រង់​ឥឡូវ ព្រម​ទាំង​ហឹប​របស់​ឥទ្ធា‌នុភាព​របស់​ទ្រង់​ផង ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​ឲ្យ​ពួក​សង្ឃ​នៃ​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សង្គ្រោះ ហើយ​ឲ្យ​ពួក​បរិសុទ្ធ​របស់​ទ្រង់​បាន​រីក‌រាយ​សប្បាយ ដោយ​សេចក្ដី​ល្អ


តែ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ស្ថិត‌ស្ថេរ​នៅ តាំង​ពី​អស់‌កល្ប​ដរាប​ដល់​អស់​‌កល្ប​ជានិច្ច ចំពោះ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​នៅ​រហូត​ដល់​កូន​ចៅ​គេ​ត​ទៅ


ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះ‌យេហូវ៉ា ជា​ការ​វិសេស​ដល់​ព្រះ‌នេត្រ​ទ្រង់


សូម​ឲ្យ​ពួក​សង្ឃ​របស់​ទ្រង់​បាន​ប្រដាប់​ខ្លួន ដោយ​សេចក្ដី​សុចរិត ហើយ​ឲ្យ​ពួក​អ្នក​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ស្រែក​ឡើង​ដោយ​អំណរ


ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូលបង្គំ ឈោង​មិន​ដល់​សោះ


ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប ដោយ​ព្រះ‌ពរ


ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​អញ​ខ្ពស់​ជាង​ផ្លូវ​របស់​ឯង ហើយ​គំនិត​របស់​អញ ក៏​ខ្ពស់​ជាង​គំនិត​របស់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ


នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​អញ ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល អើ ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា​មួយ


គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ


ពី​ព្រោះ​គេ​មិន​បាន​ចុះ​ចូល តាម​សេចក្ដី​សុចរិត​នៃ​ព្រះ ដោយ​គេ​រក​តាំង​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ ឥត​ស្គាល់​សេចក្ដី​សុចរិត​របស់​ទ្រង់​ឡើយ


ពួក​បរិសុទ្ធ​គ្រប់​គ្នា​សូម​ជំរាប​សួរ​មក​អ្នក​រាល់​គ្នា។


ខ្ញុំ​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយ​ដែល​ខ្ញុំ​រស់​ក្នុង​សាច់​ឈាម​ឥឡូវ​នេះ នោះ​គឺ​រស់​ដោយ​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏​បាន​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ


ព្រះ‌គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​សេចក្ដី​បណ្តាសា​របស់​ក្រិត្យ‌វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ»)


សំរាប់​ការ​កាន់‌កាប់​ត្រួត‌ត្រា ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់​បាន​មក​ដល់ ដើម្បី​នឹង​បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះ‌គ្រីស្ទ ទាំង​របស់​នៅ​ស្ថាន‌សួគ៌ នឹង​របស់​នៅ​ផែនដី​ផង


ដោយ​ហេតុ​នោះ កាល​ខ្ញុំ​ឮ​និយាយ​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​មាន ដល់​ព្រះ‌អម្ចាស់​យេស៊ូវ ហើយ​នឹង​ពី​សេចក្ដី​ស្រឡាញ់ ដែល​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា


ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌គ្រីស្ទ​ដ៏​រក​គិត​មិន​យល់ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ ដល់​គ្រប់​ទាំង​សេចក្ដី​ពោរ‌ពេញ​របស់​ផង​ព្រះ។


ដោយ​បាន​ឮ​ដំណាល​ពី​សេចក្ដី​ជំនឿ ដែល​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ហើយ​ពី​សេចក្ដី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​មាន​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់


ពិត​ប្រាកដ​ជា​សេចក្ដី​អាថ៌‌កំបាំង​របស់​សាសនា​នៃ​យើង នោះ​ជ្រាល‌ជ្រៅ​ណាស់ គឺ​ដែល​ព្រះ​បាន​លេច​មក​ក្នុង​សាច់​ឈាម បាន​រាប់​ជា​សុចរិត​ដោយ​ព្រះ‌វិញ្ញាណ ពួក​ទេវតា​បាន​ឃើញ​ទ្រង់ មនុស្ស​បាន​ប្រកាស​ប្រាប់​ពី​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ មាន​គេ​ជឿ​ដល់​ទ្រង់​ក្នុង​លោកីយ​នេះ រួច​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ​ក្នុង​សិរី‌ល្អ​វិញ។


ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរ‌បិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម