ហេព្រើរ 9:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ចំណែកសេចក្ដីសញ្ញាមុននោះ គឺមានរបៀបថ្វាយបង្គំព្រះ ក៏មានទីបរិសុទ្ធ ដែលនៅលោកីយនេះដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ដោយហេតុនេះ សម្ពន្ធមេត្រីទីមួយ មានទាំងបទបញ្ជានៃការបម្រើ និងទីវិសុទ្ធខាងផែនដីដែរ។ សូមមើលជំពូកKhmer Christian Bible1 នៅក្នុងកិច្ចព្រមព្រៀងមុន មានក្បួនតម្រាសម្រាប់ការបម្រើ ហើយក៏មានទីបរិសុទ្ធនៅលោកិយ៍នេះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 រីឯសេចក្ដីសញ្ញាទីមួយ មានរបៀបថ្វាយបង្គំព្រះ និងមានទីបរិសុទ្ធនៅលើផែនដី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ក្នុងសម្ពន្ធមេត្រីទីមួយមានក្បួនផ្សេងៗសម្រាប់គោរពបម្រើព្រះជាម្ចាស់ និងមានទីសក្ការៈនៅលើផែនដីនេះ សូមមើលជំពូកអាល់គីតាប1 ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសម្រាប់គោរពបម្រើអុលឡោះ និងមានទីសក្ការៈនៅលើផែនដីនេះ សូមមើលជំពូក |
បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្ត នោះត្រូវឲ្យគេស្គាល់រាង នឹងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល នឹងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់ជំពូក នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង នឹងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង