ហេព្រើរ 8:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ឯសំដេចសង្ឃទាំងប៉ុន្មាន នោះបានតាំងឲ្យមានងារ សំរាប់នឹងថ្វាយដង្វាយ ហើយយញ្ញបូជា បានជាត្រូវឲ្យព្រះអង្គនេះបានអ្វីនឹងថ្វាយដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 មហាបូជាចារ្យគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះព្រះអង្គនេះក៏ត្រូវតែមានអ្វីមួយថ្វាយដែរ។ សូមមើលជំពូកKhmer Christian Bible3 ដ្បិតសម្ដេចសង្ឃគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយទាំងតង្វាយ និងយញ្ញបូជា ដូច្នេះសម្ដេចសង្ឃម្នាក់នេះក៏ត្រូវមានអ្វីថ្វាយដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតសម្តេចសង្ឃទាំងប៉ុន្មាន ត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះ សម្ដេចសង្ឃនេះក៏ត្រូវមានអ្វីនឹងថ្វាយដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។ សូមមើលជំពូកអាល់គីតាប3 ចំពោះមូស្ទីគ្រប់ៗគ្នា គេតែងតាំងឲ្យជូនជំនូន និងធ្វើគូរបាន ដូច្នេះ គាត់ត្រូវតែរកអ្វីយកទៅជូនជាចាំបាច់។ សូមមើលជំពូក |
ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្ដីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ