Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 6:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 មួយ​ទៀត ឱ​យូដា​អើយ មាន​ការ​ចំរូត​ដំរូវ​មក​លើ​ឯង​ដែរ ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឈ្លើយ​ក្នុង​រាស្ត្រ​អញ​ឲ្យ​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត ឱ​យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ ចម្រូត​មួយ​បាន​កំណត់​ស្រេច​ហើយ គឺ​ពេល​ដែល​យើង​នាំ​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ យើង​ប្រុង​ប្រៀប​វិនិច្ឆ័យ​ទោស​អ្នក​ហើយ។ លុះ​ដល់​ពេល​យើង​ត្រូវ​នាំ​ប្រជា‌រាស្ត្រ របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ យើង​ប្រុង​ប្រៀប​វិនិច្ឆ័យ​ទោស​អ្នក​ហើយ។ លុះ​ដល់​ពេល​យើង​ត្រូវ​នាំ​ប្រជា‌រាស្ត្រ របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ

សូមមើលជំពូក ចម្លង




ហូសេ 6:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង


កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក ឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់‌សប្តិ​ទេ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មេត្តា​ប្រោស​ដល់​ស្រុក​ទ្រង់ ហើយ​បាន​នាំ​ពួក​យ៉ាកុប​ដែល​ជា​ឈ្លើយ​មក​វិញ


ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បំរើ​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​អ៊ីស្រាអែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ចំងាយ នឹង​ពូជ‌ពង្ស​ឯង ឲ្យ​រួច​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ផង នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល នឹង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ


ដ្បិត​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កូន​ស្រី​នៃ​ក្រុង​បាប៊ីឡូន​ធៀប​ដូច​ជា​លាន​ស្រូវ នៅ​រដូវ​បញ្ជាន់ នៅ​តែ​បន្តិច​ទៀត​រដូវ​ចំរូត​នឹង​មក​ដល់​នាង


ចូរ​លូក​កណ្តៀវ​ទៅ ដ្បិត​ចំរូត​ទុំ​ហើយ ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ធុង​សំរាប់​ជាន់ បាន​ពោរ‌ពេញ ធុង​រង​ទឹក​ទាំង​ប៉ុន្មាន ក៏​ពេញ​ហៀរ​ហើយ ពី​ព្រោះ​អំពើ​អាក្រក់​របស់​គេ​សំបើម​ណាស់។


ប៉ុន្តែគេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ


ស្រុក​នោះ​នឹង​បាន​សំរាប់​សំណល់​នៃ​ពួក​វង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ​នៅ​ក្នុង​អាស‌កា‌ឡូន ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ទ្រង់​នឹង​ប្រោស​គេ ហើយ​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។


រួច​មាន​ទេវតា​១​ទៀត​ចេញ​ពី​ព្រះ‌វិហារ​មក បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​ពពក​ថា សូម​លូក​កណ្តៀវ​ទ្រង់​ទៅ​ច្រូត​ចុះ ដ្បិត​ជា​វេលា​ត្រូវ​ច្រូត​ហើយ ពី​ព្រោះ​នៅ​ផែនដី​បាន​ទុំ​ជា​ស្រេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម