Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 4:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ដោយ​រឹង‌ចចេស ដូច​ជា​គោ​ក្រមុំ‌ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ទ្រង់​ត្រូវ​ឃ្វាល​គេ ដូច​ជា​កូន​ចៀម នៅ​ទី​វាល​ធំ​ទូលាយ​ឬ​អី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​អ៊ីស្រា‌អែល​រឹង​ចចេសដូច​គោ​ក្រមុំ​ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ត្រូវ​ឃ្វាល​គេ ដូច​ឃ្វាល​កូន​ចៀម នៅ​វាល​ស្មៅ​ដ៏​ទូលំ​ទូលាយ​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ៊ីស្រា‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ?

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ៊ីស្រ‌អែល​មាន​ចិត្ត​រឹង‌រូស​ដូច​គោ​ញី​កៀច ហេតុ​អ្វី​បាន​ជាអុលឡោះ‌តាអាឡា​ត្រូវ​ឃ្វាល​ពួក​គេ​ដូច​ឃ្វាល​កូន​ចៀម នៅ​តាម​វាល​ស្មៅ​ដ៏​ទូលំ‌ទូលាយ​ដូច្នេះ?

សូមមើលជំពូក ចម្លង




ហូសេ 4:16
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​ជា​ពួក​ឰយុកោ ជា​ដំណ​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។


ទ្រង់​នឹង​រុំ​ឆ្វាក់​ឯង​ជា​ពិត ហើយ​បោះ​ឯង​ទៅ​ក្នុង​ស្រុក​១​ធំ​ទូលាយ ដូច​ជា​គេ​បោះ​របុំ​អំបោះ ឯង​នឹង​ស្លាប់​នៅ​ទី​នោះ​វិញ គឺ​នៅ​ទី​នោះ ដែល​នឹង​មាន​រទេះ​ដ៏​រុងរឿង​របស់​ឯង ឱ​អ្នក​ដែល​នាំ​ឲ្យ​ព្រះ‌រាជ‌វង្ស​នៃ​ចៅហ្វាយ​ខ្លួន​មាន​សេចក្ដី​ខ្មាស​អើយ


យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចំរើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ


នៅ​គ្រា​នោះ​កូន​ចៀម​នឹង​រក​ស៊ី​នៅ​គ្រប់​កន្លែង ដូច​ជា​នៅ​វាល​ស្មៅ​របស់​វា ឯ​មនុស្ស​ដទៃ​គេ​នឹង​ត្របាក់​លេប​ទ្រព្យ​សម្បត្តិ​បាក់​បែក​របស់​ពួក​អ្នក​ស្តុក‌ស្តម្ភ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ការ​រា‌ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា អ៊ីស្រាអែល​ជា​ពួក​រា‌ថយ​នោះ គេ​បាន​សំដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ ទៅ​ទៀត


មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ទី​នោះ


ហើយ​អញ​បាន​ឃើញ​ថា ទោះ​បើ​អញ​បាន​លាក‌លែង​អ៊ីស្រាអែល​ជា​ពួក​រា‌ថយ​នោះ ព្រម​ទាំង​ឲ្យ​សំបុត្រ​លះ‌លែង​ដល់​គេ​ហើយ ដោយ​ព្រោះ​គេ​តែង​ប្រព្រឹត្ត​សេចក្ដី​កំផិត​នោះ គង់​តែ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​ការ​កំផិត​ដូច​គ្នា


ពិត​ប្រាកដ​ជា​អញ​បាន​ឮ​ពួក​អេប្រា‌អិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា ទ្រង់​បាន​វាយ‌ផ្ចាល​ទូលបង្គំ គឺ​ទូលបង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ​ដែល​មិន​ធ្លាប់​ទឹម សូម​ទ្រង់​ទាញ​ញាក់​ទូលបង្គំ​មក​វិញ នោះ​ទូលបង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ


ដូច្នេះ​សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សំឡាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​ម៉ប‌ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អស់​អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច‌ខ្ទី ពី​ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា‌ថយ​របស់​គេ ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ។


ប៉ុន្តែគេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ នឹង​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា‌ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ


ចុះ​ហេតុ​អ្វី​បាន​ជា​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​នេះ បាន​រា‌ថយ​ចេញ ហើយ​ជាប់​នៅ​ក្នុង​ការ​នោះ​ជានិច្ច​ដូច្នេះ គេ​កាន់​ខ្ជាប់​តាម​សេចក្ដី​កំភូត ហើយ​មិន​ព្រម​វិល​មក​វិញ​ទេ


អេប្រា‌អិម​ជា​គោ​ក្រមុំ​ថ្នឹក​ហើយ ដែល​ចូល​ចិត្ត​បញ្ជាន់​ស្រូវ តែ​អញ​បាន​បំពាក់​នឹម​ទៅ​លើក​ដ៏​ល្អ​របស់​គេ អញ​នឹង​ឲ្យ​ម្នាក់​ជិះ​លើ​អេប្រា‌អិម ឯ​យូដា​គេ​នឹង​ភ្ជួរ ហើយ​យ៉ាកុប​នឹង​រាស់។


ដូច្នេះ ដាវ​នឹង​ធ្លាក់​មក​លើ​ទី​ក្រុង​របស់​គេ ព្រម​ទាំង​បំផ្លាញ​អ្នក​ដ៏​ជា​កំពូល​អស់​ទៅ ហើយ​លេប​ពួក​គេ​បាត់​ផង ដោយ​ព្រោះ​ការ​ប្រឹក្សា​របស់​ខ្លួន​គេ


រាស្ត្រ​របស់​អញ គេ​តែង‌តែ​រា​ថយ​ចេញ​ពី​អញ ទោះ​បើ​មាន​អ្នក​ណា​ហៅ​គេ​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ក៏​ដោយ គង់​តែ​ឥត​មាន​អ្នក​ណា​មួយ​ព្រម​ដំកើង​ទ្រង់​ឡើយ។


ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


ប៉ុន្តែ គេ​មិន​ព្រម​ស្តាប់​តាម​សោះ ក៏​គេច​ស្មា​ចេញ ហើយ​ចុក​ត្រចៀក ដើម្បី​មិន​ឲ្យ​ឮ​វិញ


អញ​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​អញ​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​អញ​សោះ នោះ​សាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​១​យប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម