Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 11:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ ដាវ​នឹង​ធ្លាក់​មក​លើ​ទី​ក្រុង​របស់​គេ ព្រម​ទាំង​បំផ្លាញ​អ្នក​ដ៏​ជា​កំពូល​អស់​ទៅ ហើយ​លេប​ពួក​គេ​បាត់​ផង ដោយ​ព្រោះ​ការ​ប្រឹក្សា​របស់​ខ្លួន​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដាវ​នឹង​សម្ដែង​កំហឹង​ទាស់​នឹង​ទី​ក្រុង​របស់​គេ វា​នឹង​បំផ្លាញ​រនុក​ទ្វារ​ក្រុង​របស់​គេ ហើយ​លេប​គេ​បាត់ ព្រោះ​តែ​គំនិត​អាក្រក់​របស់​ខ្លួន​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេ ព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុង ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់។ នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយ របស់​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 សង្គ្រាម​នឹង​បំផ្លិច‌បំផ្លាញ​ក្រុង​របស់​ពួក​គេ ព្រម​ទាំង​រំលំ​កំពែង​ការពារ​ក្រុង ហើយ​កំទេច​អ្វីៗ​ទាំង​អស់។ នេះ​ហើយ​ជា​លទ្ធ‌ផល​នៃ​នយោ‌បាយ របស់​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ហូសេ 11:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​កិរិយា​របស់​គេ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​កំផិត ដោយ​អំពើ​របស់​គេ​ផង។


ទ្រង់​បាន​ប្រោស​គេ​ឲ្យ​រួច​ជា​ច្រើន​ដង​ច្រើន​គ្រា ប៉ុន្តែសេចក្ដី​ដំបូន្មាន​របស់​គេ​បាន​ទាស់​ទទឹង​នឹង​ទ្រង់ ហើយ​គេ​ត្រូវ​ធ្លាក់​ទៅ​ជា​ទាប​ថោក​ក្នុង​អំពើ​ទុច្ចរិត​របស់​គេ


ដ្បិត​កាល​មុន​រដូវ​ប្រមូល​ផល កាល​ផ្កា​បាន​រោយ​រុះ ហើយ​ក្តឹប​ទំពាំង‌បាយ‌ជូរ​កំពុង​តែ​ធំ​ឡើង​ដរាប​ដល់​ទុំ នោះ​ទ្រង់​នឹង​យក​កាំបិត​កាត់​ទង ហើយ​នឹង​កាត់​ខ្នែង​ចេញ​ដែរ


ដ្បិត​ទី​ក្រុង​មាន​បន្ទាយ​បាន​ចោល​ស្ងាត់​ទៅ គឺ​ជា​ទី​លំនៅ​ដែល​គេ​លែង​នៅ ព្រម​ទាំង​បោះ‌បង់​ចោល​ហើយ ប្រៀប​ដូច​ជា​ទី​រហោ‌ស្ថាន នៅ​ទី​នោះកូន​គោ​នឹង​រក​ស៊ីហើយ​ដេក​នៅ វា​នឹង​ស៊ី​មែក​ខ្ចី​ដែល​នៅ​ទី​នោះ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា វេទនា​ដល់​ពួក​កូន​ចៅ​ដែល​រឹង‌ចចេស ជា​ពួក​អ្នក​ប្រឹក្សា​គ្នា តែ​មិន​មែន​នឹង​អញ ហើយ​តាំង​សញ្ញា តែ​មិន​មែន​តាម​វិញ្ញាណ​របស់​អញ​ទេ គឺ​ជា​ការ​ដែល​បន្ថែម​អំពើ​បាប​ទៅ​លើ​បាប​របស់​គេ​ទៀត


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​ទាំង​ក្បាល នឹង​កន្ទុយ ទាំង​មែក ហើយ​នឹង​ធាង​របស់​សាសន៍​អ៊ីស្រាអែល​ចេញ ក្នុង​ថ្ងៃ​តែ​១


គេ​នឹង​ស៊ី​ផល​ចំរូត ហើយ​អាហារ​របស់​ឯង​អស់​ទៅ ជា​អាហារ​ដែល​ទុក​សំរាប់​កូន​ប្រុស​កូន​ស្រី​ឯង ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​ឯង ហើយ​នឹង​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ នឹង​ដើម​ល្វា​របស់​ឯង​ដែរ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​ឯង​នោះ ដោយ‌សារ​ដាវ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មាន​ដាវ​មក​លើ​ពួក​ខាល់ដេ នឹង​លើ​ពួក​អ្នក​នៅ​ក្រុង​បាប៊ីឡូន លើ​ពួក​ចៅហ្វាយ នឹង​ពួក​អ្នក​ប្រាជ្ញ​របស់​គេ​ផង


ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ទៅ​ក្នុង​ដី ទ្រង់​បាន​បំបាក់​បំផ្លាញ​រនុក​ផង ឯ​ស្តេច នឹង​ពួក​ចៅហ្វាយ គេ​នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ អើ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង​ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ


ហើយ​ប្រាប់​ដល់​ព្រៃ​ស្រុក​ត្បូង​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ឯង ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ នឹង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ឯង ភ្លើង​ដ៏​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់


ហេតុ​នោះ នឹង​មាន​ការ​ជ្រួល‌ជ្រើម​កើត​ឡើង​ក្នុង​ជន‌ជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ ដូច​ជា​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល ក្នុង​ថ្ងៃ​ចំបាំង នៅ​គ្រា​នោះ​ទាំង​ម្តាយ នឹង​កូន​ផង ក៏​ត្រូវ​បោក​ខ្ទេច‌ខ្ទី​ជា​មួយ​គ្នា


គេ​នឹង​ដឹក‌នាំ​ទៅ​ឯ​ស្រុក​អាសស៊ើរ ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ស្តេច​យ៉ារែប អេប្រា‌អិម​នឹង​ទទួល​តែ​សេចក្ដី​អាម៉ាស់​ខ្មាស ហើយ​អ៊ីស្រាអែល​នឹង​ត្រូវ​ខ្មាស​ចំពោះ​សេចក្ដី​ប្រឹក្សា​របស់​ខ្លួន


ឯ​សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ពី​ព្រោះ​បាន​បះ‌បោរ​នឹង​ព្រះ​នៃ​ខ្លួន​គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​ខ្ចី​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី ហើយ​ពួក​ស្រីៗ​ដែល​មាន​ទំងន់​នឹង​ត្រូវ​វះ​ពោះ​ចោល។


ដ្បិត​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​ដោយ​រឹង‌ចចេស ដូច​ជា​គោ​ក្រមុំ‌ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ទ្រង់​ត្រូវ​ឃ្វាល​គេ ដូច​ជា​កូន​ចៀម នៅ​ទី​វាល​ធំ​ទូលាយ​ឬ​អី


ឯ​អេប្រា‌អិម​វា​ភ្ជាប់​ខ្លួន​តាម​រូប​ព្រះ​ហើយ តាម​តែ​វា​ចុះ


អញ​នឹង​នាំ​ឲ្យ​មាន​ដាវ​ជា​សេចក្ដី​សង‌សឹក​នៃ​សញ្ញា​មក​លើ​ឯង នោះ​ឯង​រាល់​គ្នា​នឹង​មូល​គ្នា​នៅ​ក្នុង​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន ហើយ​អញ​នឹង​ឲ្យ​ជំងឺ​អាសន្ន​រោគ​កើត​ឡើង​នៅ​កណ្តាល​ឯង​រាល់​គ្នា​ទៀត រួច​ឯង​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ


អញ​នឹង​រំលាង​អស់​ទាំង​ទី​ក្រុង​ឯង ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ឯង​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ​ស្ងាត់ អញ​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​ឯង​ទៀត​ឡើយ


ឯ​ឯង​រាល់​គ្នា អញ​នឹង​កំចាត់‌កំចាយ​ឲ្យ​ទៅ​នៅ​គ្រប់​ទាំង​នគរ ហើយ​នឹង​ហូត​ដាវ​ទៅ​តាម​ឯង​ទៀត នោះ​ស្រុក​ឯង​នឹង​នៅ​ជា​ស្ងាត់‌ឈឹង ហើយ​ទី​ក្រុង​របស់​ឯង​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​លាញ​ទៅ​អស់​រលីង។


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​បន្ទូល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​អង្គ​ទ្រង់​ថា អញ​ខ្ពើម​សេចក្ដី​មានះ​របស់​យ៉ាកុប ក៏​ស្អប់​ដំណាក់​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ ដូច្នេះ អញ​នឹង​ប្រគល់​ទាំង​ទី​ក្រុង នឹង​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​នេះ​ទៅ​ផង


អញ​នឹង​កំចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ នោះ​ឯង​នឹង​គ្មាន​គ្រូ​នក្ខត្ត‌ឫក្ស​ទៀត​ត​ទៅ


ដ្បិត​មើល ថ្ងៃ​នោះ​កំពុង​តែ​មក​ដល់ ថ្ងៃ​នោះ​ឆេះ​ធ្លោ ដូច​ជា​គុក​ភ្លើង នោះ​អស់​ពួក​អ្នក​ឆ្មើង‌ឆ្មៃ ហើយ​នឹង​អស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​នឹង​ដូច​ជា​ជញ្ជ្រាំង ហើយ​ថ្ងៃ​ដែល​ត្រូវ​មក​ដល់​នោះ នឹង​ឆេះ​បន្សុស​គេ​ទាំង​អស់​ទៅ ឥត​ទុក​ឲ្យ​គេ​មាន​ឫស ឬ​មែក​នៅ​សល់​ឡើយ នេះ​ហើយ ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ


គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ


ឯ​ខាង​ក្រៅ នោះ​ដាវ​នឹង​បង្អត់ ហើយ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ទាំង​មនុស្ស​កំឡោះ នឹង​ស្រី​ក្រមុំ ហើយ​ទាំង​កូន​ដែល​នៅ​បៅ​ដោះ នឹង​មនុស្ស​សក់​ស្កូវ​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម