Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាបាគុក 2:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​ពួក​ទាំង​នោះ តើ​មិន​ចាប់​ផ្តើម​និយាយ​ពាក្យ​ប្រៀប‌ធៀប នឹង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ​អី ដោយ​ពាក្យ​ថា វេទនា​ដល់​មនុស្ស​ដែល​ចំរើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ផ្ទុក​ខ្លួន​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង តើ​នឹង​បាន​ដូច្នេះ​ដល់​កាល​ណា​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 តើ​ពួក​ទាំង​នោះ មិន​និយាយ​ពាក្យ​ប្រៀប‌ធៀប និង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ ដោយ​ពាក្យ​ថា «វេទនា​ដល់​មនុស្ស​ដែល​ចម្រើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន ហើយ​ផ្ទុក​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង» តើ​នឹង​នៅ​ដូច្នេះ​ដល់​កាល​ណាទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា ប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា: អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន! តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា ប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា: អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន! តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ

សូមមើលជំពូក ចម្លង




ហាបាគុក 2:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​នឹង​នៅ​មាន​ជ័យ‌ជំនះ​ដល់​កាល​ណា​ទៀត ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ


អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចំរើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។


ដ្បិត​គេ​បាន​ថា យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កំឡាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ​សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទំលាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់


អ្នក​នោះ​ស៊ី​តែ​ផេះ​ទទេ ចិត្ត​ដែល​ត្រូវ​បញ្ឆោត​បាន​នាំ​គេ​ឲ្យ​វង្វេង អ្នក​នោះ​នឹង​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​មិន​បាន ក៏​មិន​ចេះ​ថា ខ្ញុំ​កាន់​របស់​ភូត‌ភរ​នៅ​ដៃ​ស្តាំ​ទេ​តើ នោះ​ឡើយ។


វេទនា​ដល់​ពួក​អ្នក​ដែល​សង់​ផ្ទះ​ភ្ជាប់​គ្នា ហើយ​កៀរ​ប្រមូល​ស្រែ​ចំការ​តៗ​គ្នា ឥត​មាន​ចន្លោះ​ណា​ឡើយ ទាំង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​នៅ​តែ​ឯង​នា​ញក​ស្រុក​វិញ


ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យ​បាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ ចូរ​ស្តាប់​តាម​អញ​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​ឯង​នឹង​បាន​បរិភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​ឯង​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស


ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។


ហើយ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្តាសា​ដល់​អ្នក​ដទៃ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​សេដេគា នឹង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​នឹង​ភ្លើង​នោះ​ចុះ


ឥត​មាន​អ្នក​ណា​នៅ ដោយ​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ទទេ អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ក្រុង​បាប៊ីឡូន​នឹង​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ទី​ក្រុង


ពួក​មនុស្ស​ថ្នឹក​ច្បាំង​ដ៏​ខ្លាំង​ពូកែ​គេ​នឹង​និយាយ​ទៅ​កាន់​វា ពី​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ជួយ​វា​ដែរ គេ​បាន​ចុះ​ទៅ​ហើយ គេ​ដេក​ស្តូក​នៅ គឺ​ជា​ពួក​មិន​កាត់​ស្បែក ដែល​ត្រូវ​ស្លាប់​ដោយ​ដាវ។


នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​តាំង​ប្រើ​ពាក្យ​ប្រៀប‌ធៀប​ចាក់​ដោត​ឯង ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល​ដោយ​ពាក្យ​ថា យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​ទ្រង់​បាន​ផ្លាស់​មរដក​របស់​សាសន៍​ខ្ញុំ អើ ទ្រង់​បាន​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ចែក​ស្រែ​ចំការ​របស់​យើង ឲ្យ​ដល់​ពួក​អ្នក​បះ‌បោរ​វិញ


គេ​ស្ទូច​ចាប់​យក​ទាំង​អស់ ក៏​ចាប់​ដោយ​សំណាញ់ ហើយ​កៀរ​យក​ដោយ​អួន ដូច្នេះ គេ​មាន​ចិត្ត​រីក‌រាយ ហើយ​អរ​សប្បាយ


វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ ដោយ​កំចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត


មើល ដែល​ជន‌ជាតិ​ទាំង‌ឡាយ​ខំ​ធ្វើ​ការ​សំរាប់​តែ​ឲ្យ​ភ្លើង​ឆេះ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ក៏​ប្រឹង​ធ្វើ​នឿយ‌ហត់​ជា​ឥត​ប្រយោជន៍ នោះ​តើ​មិន​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ


នោះ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា សូម​ឈរ​ឡើង ព្រះ‌រាជា​អើយ សូម​ទ្រង់​ស្តាប់​សិន ឱ​បុត្រ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌ស្រោត្រ​ស្តាប់​ទូលបង្គំ​ចុះ


រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​ចុះ


ប៉ុន្តែ​ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ


រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម