Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាបាគុក 1:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 គេ​សុទ្ធ​តែ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​រក​តែ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គេ​មក​ដើម្បី​រឹប​ជាន់ មុខ​គេ​ទៅ​ខាង​មុខ​ទៀត គេ​ប្រមូល​បាន​ឈ្លើយ​ដូច​ជា​ខ្សាច់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពួក​គេ​នាំ​គ្នា​មក ដើម្បី​កម្ទេច​បំផ្លាញ ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពួក​គេ​នាំ​គ្នា​មក ដើម្បី​កំទេច​បំផ្លាញ ទឹក​មុខ​របស់​ពួក​គេ​សាហាវ​ណាស់ ពួក​គេ​ចាប់​បាន​ឈ្លើយ​សឹក ដែល​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់។

សូមមើលជំពូក ចម្លង




ហាបាគុក 1:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​នៅ​នា​សមុទ្រ ទាល់​តែ​គាត់​លែង​រាប់ ពី​ព្រោះ​រាប់​មិន​បាន


នៅ​គ្រា​នោះ ហាសែល​ជា​ស្តេច​ស្រុក​ស៊ីរី ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កាថ ហើយ​ចាប់​យក​បាន រួច​ហាសែល​ដំរង់​ព្រះ‌ភក្ត្រ​ឆ្ពោះ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ទៀត


នោះ​ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ស្លាប់​ក្នុង​សំបុក​ខ្ញុំ ហើយ​នឹង​ចំរើន​ថ្ងៃ​អាយុ​ខ្ញុំ​ដូច​ជា​ខ្សាច់


បើ​សិន​ជា​ទូលបង្គំ​នឹង​ខំ​រាប់​ចំនួន នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង នោះ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ


គឺ​ទ្រង់​បាន​ធ្វើ​ទោស​ដល់​គេ​តាម​ព្រះ‌ហឫទ័យ​សន្តោស​វិញ ដោយ​បណ្តេញ​គេ​ទៅ គឺ​ទ្រង់​បាន​ផាត់​គេ​ចេញ ដោយ​ខ្យល់​គំហុក​របស់​ទ្រង់ នៅ​ថ្ងៃ​ដែល​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក


ស្រី​មេម៉ាយ​របស់​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​មុខ​អញ លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត អញ​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ​របស់​ពួក​កំឡោះៗ​ទាំង​ថ្ងៃ​ត្រង់ អញ​បាន​បណ្តាល​ឲ្យ​មាន​សេចក្ដី​ទុក្ខ​ព្រួយ នឹង​សេចក្ដី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម


នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង នឹង​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ នឹង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់‌កល្ប‌ជានិច្ច


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​បង្គាប់ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ នោះ​គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​នឹង​ភ្លើង​ចោល អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ត្រូវ​ខូច​បង់ ឥត​មាន​អ្នក​ណា​នៅ។


នៅ​គ្រា​នោះ នឹង​មាន​សេចក្ដី​ប្រាប់​ដល់​ជន‌ជាតិ​នេះ ហើយ​ដល់​ក្រុង​យេរូ‌សាឡិម​ថា មាន​ខ្យល់​ក្តៅ​បក់​មក​ពី​ទី​ខ្ពស់​ត្រងិល​នៅ​ទី​រហោ‌ស្ថាន ទៅ​ខាង​កូន​ស្រី​របស់​រាស្ត្រ​អញ មិន​មែន​សំរាប់​រោយ​ស្រូវ​ទេ ក៏​មិន​មែន​សំរាប់​សំអាត​ដែរ


មាន​សត្វ​សិង្ហ​១​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឯង ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង ត្រូវ​បែក​បាក់​ចោល ឥត​មាន​អ្នក​ណា​នៅ


អើ មើល ដែល​បាន​ដាំ​ដូច្នេះ​ហើយ តើ​នឹង​ចំរើន​ឡើង​បាន​ឬ តើ​មិន​ស្វិត​ក្រៀម​ទៅ​ទាំង​អស់ ដោយ​គ្រាន់​តែ​មាន​ខ្យល់​ពី​ខាង​កើត​បក់​មក​ប៉ះ​ត្រូវ​ទេ​ឬ​អី អើ នឹង​ត្រូវ​ស្វិត​ក្រៀម​ទៅ នៅ​កន្លែង​ដែល​ដុះ​នោះ​ឯង។


តែ​វា​ត្រូវ​ដក​រំលើង ដោយ​សេចក្ដី​ឃោរ‌ឃៅ ហើយ​ត្រូវ​បោះ​ចុះ​ដល់​ដី រួច​ខ្យល់​ពី​ទិស​ខាង​កើត​ក៏​ធ្វើ​ឲ្យ​ផល​វា​ស្វិត​ក្រៀម​ទៅ មែក​ដ៏​មាំ​របស់​វា​ត្រូវ​បាក់ ហើយ​ក្រៀម​ស្ងួត​ទៅ ឯ​ភ្លើង​ក៏​ឆេះ​អស់​រលីង


ហើយ​ទ្រង់​នឹង​មាន​គំនិត​គិត​នាំ​កំឡាំង​នៃ​រាជ្យ​ទ្រង់​ទាំង​អស់​មក​ទៀត តែ​ទ្រង់​បែរ​ជា​តាំង​ស្ពាន​មេត្រី​វិញ ហើយ​ក៏​សំរេច​តាម​នោះ រួច​លើក​បុត្រី​ខ្លួន ឲ្យ​ដល់​ស្តេច​ខាង​ត្បូង ដើម្បី​នឹង​គិត​បំផ្លាញ​ទ្រង់ តែ​នាង​មិន​ចូល​គំនិត ឬ​សំរេច​តាម​បំណង​បិតា​ឡើយ


ប៉ុន្តែ ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​មាន​ចំនួន​ដូច​ជា​ខ្សាច់​នៅ​សមុទ្រ ដែល​នឹង​វាល់ ឬ​រាប់​មិន​បាន​ឡើយ រួច​ក្រោយ​មក នឹង​កើត​មាន​ដូច្នេះ គឺ​ពាក្យ​ដែល​បាន​ពោល​ទុក​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ នោះ​នឹង​ផ្លាស់​ទៅ​ជា​ថា ឯង​រាល់​គ្នា​ជា​កូន​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ


ទោះ​បើ​គេ​កើត​ផល​ជា​បរិបូរ នៅ​ក្នុង​ពួក​បង​ប្អូន​ក៏​ដោយ គង់​តែ​នឹង​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក គឺ​ជា​ខ្យល់​នៃ​ព្រះ‌យេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោ‌ស្ថាន​ដែរ នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត ហើយ​រន្ធ​ទឹក​របស់​គេ​នឹង​ហួត‌ហែង​ទៅ ខ្យល់​នោះ​នឹង​ធ្វើ​ទ្រព្យ​សម្បត្តិ ជា​ភាជនៈ​ដ៏​មាន​ដំឡៃ​គ្រប់​មុខ​បាន​ទៅ​ជា​របឹប​ទាំង​អស់


ដូច្នេះ​តើ​គេ​នឹង​ចេះ​តែ​ចាក់​ចេញ​ពី​អួន ហើយ​សំឡាប់​អស់​ទាំង​សាសន៍​ឥត​ប្រណី​ជានិច្ច​ឬ។


ដ្បិត​មើល អញ​នឹង​តាំង​សាសន៍​ខាល់ដេ​ឡើង ជា​សាសន៍​ដែល​មួម៉ៅ ហើយ​រហ័ស‌រហាល់ គេ​នឹង​លើក​គ្នា​ដើរ​កាត់​ផែនដី​ទាំង​មូល ដើម្បី​នឹង​ចាប់​យក​ទី​លំនៅ ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន


ឯ​ហោរា​អេសាយ លោក​ក៏​បន្លឺ​ឡើង ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «ទោះ​បើ​ជន‌ជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​បាន​សង្គ្រោះ​តែ​សំណល់​ដែល​សល់​ទេ


រីឯ​ពួក​ម៉ាឌាន នឹង​ពួក​អាម៉ា‌លេក ហើយ​នឹង​ពួក​មនុស្ស​ពី​ស្រុក​ខាង​កើត គេ​នៅ​រាយ​ដេរ‌ដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម