សុភាសិត 30:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 ឈ្លើងមានកូនញី២ វាស្រែកថា ចូរឲ្យ ចូរឲ្យមកចុះ មានសេចក្ដី៣មុខ ដែលមិនចេះស្កប់ចិត្តឡើយ ក៏មាន៤ផង ដែលមិនចេះថា «ល្មម» នោះឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ឈ្លើងមានកូនញីពីរដែលស្រែកថា៖ “ឲ្យមក! ឲ្យមក!”។ មានបីយ៉ាងដែលមិនចេះឆ្អែត ក៏មានបួនយ៉ាងដែលមិនចេះនិយាយថា៖ “ល្មម” គឺ: សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ឈ្លើងមានកូនញីពីរ វាស្រែកថា «ឲ្យខ្ញុំ ឲ្យខ្ញុំមក!» មានការបីមុខ ដែលមិនចេះស្កប់ចិត្ត ក៏មានបួនផង ដែលមិនចេះថា «ល្មម» នោះឡើយ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ឈ្លើងមានកូនពីរដែលមានឈ្មោះថា «សុំ!» «សុំ!»។ មានការបីបួនយ៉ាងដែលមិនចេះស្កប់ និងមិនចេះឆ្អែតឆ្អន់ សូមមើលជំពូកអាល់គីតាប15 ឈ្លើងមានកូនពីរដែលមានឈ្មោះថា «សុំ!» «សុំ!»។ មានការបីបួនយ៉ាងដែលមិនចេះស្កប់ និងមិនចេះឆ្អែតឆ្អន់ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់សាសន៍អេដំម អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនខ្លួន ព្រមទាំងសង្កត់រំលត់សេចក្ដីមេត្តាប្រណីរបស់ខ្លួនផង ឯសេចក្ដីកំហឹងរបស់គេបានចេះតែហែកហួរជានិច្ច ក៏រក្សាសេចក្ដីក្រោធទុកនៅដរាប
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសំឡាប់គេតាំងពីដើមមក វាមិនបាននៅជាប់ក្នុងសេចក្ដីពិត ព្រោះគ្មានសេចក្ដីពិតនៅក្នុងវាទេ កាលណាវាពោលពាក្យភូតភរ នោះដុះចេញអំពីចិត្តវាមក ដ្បិតវាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះឯង