Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 22:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កុំ​ឲ្យ​បន្ថយ​គោល​ចារិក ដែល​ពួក​ឰយុកោ​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 កុំ​បង្ខិត​ព្រំដី​ពីបុរាណ​ដែល​ដូនតា​របស់អ្នក​បាន​បោះ​ទុក​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កុំ​បន្ថយ​គោល​ចារឹក ដែល​បុព្វ‌បុរស​ឯង​បោះ​ទុក​ពី​បុរាណ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កុំ​ដក​បង្គោល​ព្រំ​ចម្ការ ដែល​ដូនតា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 កុំ​ដក​បង្គោល​ព្រំ​ចម្ការ ដែល​ដូនតា​របស់​អ្នក​បាន​បោះ​ទុក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 22:28
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពួក​មនុស្ស​ដែល​បន្ថយ​គោល​ចារឹក គេ​រឹប​ជាន់​យក​ហ្វូង​ចៀម​ទៅ​ចិញ្ចឹម​វិញ


កុំ​ឲ្យ​បន្ថយ​គោល​ចារិក​ពី​បុរាណ​ឡើយ ក៏​កុំ​ឲ្យ​បង្ខិត​ចូល​ទៅ​ក្នុង​ដី​របស់​កូន​កំព្រា​ដែរ


នែ មនុស្ស​អាក្រក់​អើយ កុំ​ឲ្យ​លប​ចាំ​ប្រទូស្ត​នឹង​លំនៅ​របស់​មនុស្ស​សុចរិត​ឡើយ កុំ​ឲ្យ​បំផ្លាញ​ទី​ស្នាក់​នៅ​របស់​គេ​ឲ្យ​សោះ


មិន​ត្រូវ​ឲ្យ​ឯង​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ដែល​គេ​បាន​បោះ​កាល​ពី​ដើម នៅ​ដី​ដែល​ឯង​នឹង​គ្រង​ជា​មរដក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ចាប់​យក​នោះ​ឡើយ។


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម