សុភាសិត 22:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 ដ្បិតព្រះយេហូវ៉ាទ្រង់នឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយទ្រង់នឹងរឹបយកជីវិតនៃពួកអ្នកដែលរឹបយករបស់គេដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 ដ្បិតព្រះយេហូវ៉ានឹងកាន់ក្ដីឲ្យពួកគេ ហើយព្រះអង្គនឹងរឹបអូសយកជីវិតពួកអ្នកដែលរឹបអូសពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ដ្បិតព្រះយេហូវ៉ានឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយព្រះអង្គនឹងរឹបយកជីវិតពួកអ្នក ដែលរឹបយករបស់គេដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។ សូមមើលជំពូកអាល់គីតាប23 ដ្បិតអុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។ សូមមើលជំពូក |
ហើយអញនឹងមកជិតឯងរាល់គ្នា ដើម្បីនឹងសំរេចតាមសេចក្ដីយុត្តិធម៌ អញនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្រីមេម៉ាយ នឹងមនុស្សកំព្រាផង ហើយដែលបង្វែរសេចក្ដីយុត្តិធម៌ ចេញពីពួកអ្នកដែលស្នាក់នៅ ឥតកោតខ្លាចដល់អញដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
កាលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបំរើទ្រង់ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល នោះទ្រង់បានទំលាក់ទៅលើក្បាលវាវិញ រួចដាវីឌចាត់គេឲ្យទៅស្នើការនឹងអ័ប៊ីកែល ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ