Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់ តែ​សេចក្ដី​ដែល​នៅ​ខាង​ក្នុង​មនុស្ស​ល្ងី‌ល្ងើ នោះ​រមែង​សំដែង​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ប្រាជ្ញា​ស្ថិតនៅ​ក្នុង​ចិត្ត​របស់​អ្នកដែល​មានការយល់ច្បាស់ ប៉ុន្តែ​ប្រាជ្ញា​សម្ដែង​ខ្លួន សូម្បីតែ​ក្នុងចំណោម​មនុស្សល្ងង់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ដែល​មាន​យោបល់ តែ​ក្នុង​ចិត្តរបស់​មនុស្ស​ខ្លៅ មិន ដែល​ស្គាល់​ប្រាជ្ញា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​គ្នាន់‌ក្នាញ់​ក្នុង​ចិត្ត​មនុស្ស​ល្ងី‌ល្ងើ នោះ​បាន​សំដែង​មក​ឲ្យ​ឃើញ​ភ្លាម តែ​មនុស្ស​ឆ្លៀវ‌ឆ្លាត​គេ​តែង​គ្រប​បាំង​សេចក្ដី​ខ្មាស​វិញ។


មនុស្ស​ដែល​មាន​គំនិត គេ​គ្រប​បាំង​ចំណេះ​របស់​ខ្លួន តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ តែង‌តែ​ប្រកាស​ពី​សេចក្ដី​ល្ងង់​វិញ។


គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​ដំរិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត​សេចក្ដី​ចំកួត​របស់​ខ្លួន​វិញ។


មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។


សេចក្ដី​សុចរិត​រមែង​លើក​ដំកើង​នគរ តែ​អំពើ​បាប​ជា​ទី​គួរ​ខ្មាស​ដល់​សាសន៍​ណាៗ​ក៏​ដោយ។


អណ្តាត​របស់​មនុស្ស​ប្រាជ្ញ រមែង​ធ្វើ​ឲ្យ​ចំណេះ​បាន​ពី‌រោះ​ស្តាប់ តែ​មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ​បង្ហូរ​ចេញ​ជា​សេចក្ដី​ចំកួត​វិញ។


ចិត្ត​របស់​មនុស្ស​សុចរិត​រំពឹង​គិត​ជា​មុន ទើប​ឆ្លើយ តែ​មាត់​មនុស្ស​អាក្រក់​បង្ហូរ​ចេញ​ជា​សេចក្ដី​អាក្រក់​វិញ។


ដ្បិត​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​ឯង ហើយ​ការ​ចេះ​ដឹង​នឹង​គាប់​ចិត្ត​ដល់​ឯង


ពួក​ល្ងី‌ល្ងើ សំដែង​ចេញ​អស់​ទាំង​កំហឹង​របស់​ខ្លួន តែ​មនុស្ស​មាន​ប្រាជ្ញា​គេ​ទប់​ចិត្ត ហើយ​រំងាប់​ចេញ​វិញ។


អើ នេះ​១​ទៀត កាល​ណា​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ នោះ​ប្រាជ្ញា​លះ‌បង់​ចោល​វា​បាត់ ហើយ​វា​ប្រាប់​ដល់​គ្រប់​គ្នា​ថា​ជា​មនុស្ស​ល្ងី‌ល្ងើ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម