Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 3:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មាន​ពេល​សំរាប់​បោះ​ថ្ម​ចោល នឹង​ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប នឹង​ពេល​ដែល​គួរ​លែង​ឱប​ថើប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពេល​សម្រាប់​បោះ​ថ្ម​ចោល និង​ពេល​សម្រាប់​ប្រមូល​ថ្ម​; ពេល​សម្រាប់​ឱប និង​ពេល​សម្រាប់​ទប់ខ្លួន​មិន​ឱប​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មាន​ពេល​សម្រាប់​បោះ​ថ្ម​ចោល ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។

សូមមើលជំពូក ចម្លង




សាស្តា 3:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​វាយ​រំលំ​អស់​ទាំង​ទី​ក្រុង ហើយ​យក​ថ្ម​គ្រប់ៗ​គ្នា បោះ​ទៅ​ពេញ​ក្នុង​អស់​ទាំង​ស្រែ​ចំការ​ល្អ ក៏​ខ្ទប់​រន្ឋ​ទឹក​ទាំង​ប៉ុន្មាន ហើយ​កាប់​អស់​ទាំង​ដើម​ឈើ​ដែល​ល្អ​ដែរ មាន​តែ​ក្រុង​គារ-ហារ៉ា‌សែតប៉ុណ្ណោះ​ទេ ដែល​គេ​បាន​ទុក​ថ្ម​ឲ្យ​នៅ​វិញ ប៉ុន្តែពួក​បាញ់​ក្រួស គេ​បាន​ឡោម‌ព័ទ្ធ​វាយ​ទី​ក្រុង​នោះ


រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។


មាន​ពេល​យំ នឹង​ពេល​សើច មាន​ពេល​សំរាប់​សោយ‌សោក នឹង​ពេល​សំរាប់​លោត‌កញ្ឆេង


មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់‌បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះ‌បង់​ចោល


ត្រូវ​ឲ្យ​ប្រមូល​ពួក​ជន ហើយ​ញែក​ពួក​ជំនុំ​ចេញ​ជា​បរិសុទ្ធ ចូរ​ប្រជុំ​ពួក​ចាស់ៗ ហើយ​ប្រមូល​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ដោះ ត្រូវ​ឲ្យ​ប្ដី​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់​មក ហើយ​ប្រពន្ធ​ថ្មោង‌ថ្មី​ចេញ​ពី​វាំង‌នន​ដែរ


ដូច្នេះ កុំ​ឲ្យ​បង្អត់​គ្នា​ឡើយ លើក​តែ​ស្រុះ​ចិត្ត​គ្នា​ក្នុង​១​ពេល ដើម្បី​ឲ្យ​បាន​ជា​ទំនេរ​នឹង​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជា​មួយ​គ្នា​វិញ ក្រែង​អារក្ស​សាតាំង​ល្បួង​លួង​អ្នក​រាល់​គ្នា ដោយ​មិន​ចេះ​អត់​ទ្រាំ


លុះ​ដល់​ពេល​ថ្ងៃ​ហៀប​លិច​ហើយ នោះ​យ៉ូស្វេ​ក៏​បង្គាប់​ឲ្យ​គេ​ដាក់​ខ្មោច​ទាំង​នោះ​ចុះ​ពី​ដើម​ឈើ​មក យក​ទៅ​បោះ​ចោល​ក្នុង​រអាង​ដែល​បាន​ពួន​នោះ រួច​គេ​ដាក់​ថ្ម​យ៉ាង​ធំ​សន្ធប់​នៅ​មាត់​រអាង នៅ​រហូត​មក​ដល់​ថ្ងៃ​នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម