Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 4:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​ក៏​ត្រឡប់មកវិញ ហើយ​ដាស់​ខ្ញុំ​ឡើង ដូចជា​មនុស្ស​ដែល​ត្រូវគេ​ដាស់​ពី​ដំណេក​របស់ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ទេវតា​ដែល​បាន​សន្ទនា​ជា‌មួយ​ខ្ញុំមុន​នោះ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ទេវតា​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ពី​មុន​នោះ​វិល​មក​វិញ ហើយ​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ស្មារតី ដូច​ដាស់​មនុស្ស​ឲ្យ​ក្រោក​ពី​ដំណេក។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ម៉ាឡា‌អ៊ីកាត់​ដែល​សន្ទនា​ជា​មួយ​ខ្ញុំ​ពី​មុន​នោះ​វិល​មក​វិញ ហើយ​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ស្មារតី ដូច​ដាស់​មនុស្ស​ឲ្យ​ក្រោក​ពី​ដំណេក។

សូមមើលជំពូក ចម្លង




សាការី 4:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​មើល ការ​ដេក​លក់​របស់​ខ្ញុំ​បាន​ផ្អែម​ឆ្ងាញ់​ដល់​ខ្ញុំ​ណាស់


កាល​លោក​កំពុង​និយាយ​មក​ខ្ញុំ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ដល់​ដី តែ​លោក​ពាល់​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​ឈរ​ឡើង


ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កំសាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ


នោះ​ខ្ញុំ​សួរ​ទេវតា ដែល​ពោល​នឹង​ខ្ញុំ​ថា នេះ​តើ​ជា​អ្វី នោះ​ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​ស្នែង​ទាំង​ប៉ុន្មាន​ដែល​បាន​កំចាត់‌កំចាយ​ពួក​យូដា ពួក​អ៊ីស្រាអែល នឹង​ពួក​ក្រុង​យេរូ‌សាឡិម


នោះ​ខ្ញុំ​ទូល​សួរ​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ ទាំង​អស់​នេះ​ជា​អ្វី រួច​ទេវតា​ដែល​ពោល​មក​ខ្ញុំ ក៏​ប្រាប់​ថា អញ​នឹង​បង្ហាញ​ឲ្យ​ឯង​ដឹង​ថា​ទាំង​អស់​នេះ​ជា​អ្វី


នោះ​ឃើញ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ចេញ​ទៅ ហើយ​ទេវតា​១​ទៀត​បាន​មក​ជួប​គ្នា


ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ឆ្លើយ​ថា ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ ខ្ញុំ​តប​ថា លោក​ម្ចាស់​អើយ មិន​ស្គាល់​ទេ


ឯ​ពេត្រុស នឹង​អ្នក​ទាំង​២​ដែល​នៅ​ជា​មួយ​នឹង​គាត់ គេ​ងងុយ​ជា​ខ្លាំង លុះ​កាល​ភ្ញាក់​ដឹង​ខ្លួន​ឡើង នោះ​ស្រាប់​តែ​ឃើញ​សិរី‌ល្អ​ទ្រង់ នឹង​មនុស្ស​២​នាក់ ដែល​ឈរ​នៅ​ជា​មួយ​នឹង​ទ្រង់​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម