វិវរណៈ 5:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ មានទាំងស្នែង៧ នឹងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក នឹងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 បន្ទាប់មកទៀត ខ្ញុំឃើញកូនចៀមឈរនៅកណ្ដាលបល្ល័ង្ក កណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលចំណោមពួកចាស់ទុំ។ កូនចៀមនោះដូចជាត្រូវបានសម្លាប់ហើយ ទាំងមានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ដែលជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ ដែលត្រូវបានចាត់ឲ្យទៅក្នុងផែនដីទាំងមូល។ សូមមើលជំពូកKhmer Christian Bible6 ខ្ញុំឃើញកូនចៀមមួយដែលមើលទៅដូចជាគេសម្លាប់រួចហើយ កំពុងឈរនៅរវាងបល្ល័ង្ក និងសត្វមានជីវិតទាំងបួន ព្រមទាំងនៅកណ្ដាលពួកចាស់ទុំទាំងឡាយ កូនចៀមនោះមានស្នែងប្រាំពីរ ភ្នែកប្រាំពីរ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ដែលព្រះអង្គបានចាត់ឲ្យទៅពាសពេញលើផែនដី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 បន្ទាប់មក នៅរវាងបល្ល័ង្កនឹងសត្វមានជីវិតទាំងបួន និងក្នុងចំណោមពួកចាស់ទុំ ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ភ្នែកទាំងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀម នោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញបូជា*រួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គចាត់ឲ្យយាងទៅពាសពេញលើផែនដី។ សូមមើលជំពូកអាល់គីតាប6 បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកអះលីជំអះ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើគូរបានរួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជារសទាំងប្រាំពីររបស់អុលឡោះ ដែលទ្រង់ចាត់ឲ្យទៅពាសពេញលើផែនដី។ សូមមើលជំពូក |