Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 22:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 រួច​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា កុំ​ឲ្យ​បំបិទ​សេចក្ដី​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ពី​ព្រោះ​ពេល​កំណត់​ជិត​ដល់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “កុំ​បិទត្រា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ឡើយ ដ្បិត​ពេលកំណត់​ជិតដល់​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ទេវតា​នោះ​ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា៖​ «ចូរ​កុំ​បំបិទ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ​ឡើយ​ ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​បំបិទ​ពាក្យ​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ដ្បិត​ពេល​កំណត់​ជិត​ដល់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់​ ​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់ សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​គីតាប​នេះ​ឲ្យ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។

សូមមើលជំពូក ចម្លង




វិវរណៈ 22:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ​ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ


ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ពាក្យ​ទំនៀម​នោះ​បាត់​ទៅ គេ​នឹង​លែង​ប្រើ​ពាក្យ​នោះ​ទុក​ជា​ទំនៀម នៅ​ស្រុក​អ៊ីស្រាអែល​ទៀត ប៉ុន្តែត្រូវ​ប្រាប់​គេ​ថា វេលា​កំណត់​ជិត​ដល់​ហើយ ព្រម​ទាំង​ពេល​ដែល​នឹង​សំរេច តាម​គ្រប់​ទាំង​ការ​ជាក់‌ស្តែង​នោះ​ផង


តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។


តែ​លោក​តប​ថា ដានី‌យ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​សេចក្ដី​ទាំង​នេះ​ត្រូវ​បិទ​បាំង ហើយ​បិទ​ត្រា​ទុក ដរាប​ដល់​គ្រា​បំផុត


ឯ​ការ​ជាក់​ស្តែង​ពី​ព្រឹកនឹង​ល្ងាច​ទាំង​ប៉ុន្មាន ដែល​បាន​ប្រាប់​មក​នោះ​ជា​សេចក្ដី​ពិត​ហើយ ប៉ុន្តែត្រូវ​ឲ្យ​ឯង​បំបិទ​ការ​ជាក់​ស្តែង​នេះ​ទុក​នៅ ដ្បិត​គឺ​សំរាប់​ពេល​ទៅ​មុខ​ជា​យូរ​លង់


ការ​អ្វី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ទី​ងងឹត នោះ​ចូរ​សំដែង​នៅ​ទី​ភ្លឺ ហើយ​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ឮ​នៅ​ត្រចៀក នោះ​ចូរ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ​វិញ​ចុះ


ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ


យប់​យូរ​ណាស់​ហើយ ថ្ងៃ​ក៏​ជិត​រះ ដូច្នេះ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្ដី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ


កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ដ្បិត​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់​តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិន‌វិនាស


រីឯ​ចុង​បំផុត​នៃ​របស់​ទាំង​អស់ នោះ​ជិត​ដល់​ហើយ ដូច្នេះ ចូរ​ឲ្យ​មាន​គំនិត​នឹង‌ធឹង ហើយ​ចាំ​យាម​ក្នុង​សេចក្ដី​អធិស្ឋាន​ចុះ


ការ​អ្វី​ដែល​ឯង​ឃើញ នោះ​ចូរ​កត់​ទុក​ក្នុង​សៀវភៅ​ចុះ រួច​ផ្ញើ​ទៅ​ពួក​ជំនុំ​ទាំង​៧ ដែល​នៅ​ស្រុក​អាស៊ី​ផង គឺ​នៅ​ក្រុង​អេភេសូរ ក្រុង​ស្មឺន៉ា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេរ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា ហើយ​នៅ​ក្រុង​ឡៅឌីសេ​ដែរ។


មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល នឹង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលា នោះ​ជិត​ដល់​ហើយ។


កាល​បាន​ឮ​ផ្គរ‌លាន់​ទាំង​៧​នោះ​រួច​ហើយ នោះ​ខ្ញុំ​រៀប​នឹង​សរសេរ តែ​មាន​សំឡេង​ចេញ​ពី​លើ​មេឃ​ប្រាប់​ខ្ញុំ​ថា ចូរ​បំបិទ​សេចក្ដី​ដែល​ផ្គរ‌លាន់​ទាំង​៧​បាន​ថ្លែង​នោះ​ទៅ កុំ​ឲ្យ​កត់​សេចក្ដី​ទាំង​នោះ​ឡើយ


អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង


ខ្ញុំ​ធ្វើ​បន្ទាល់ ដល់​អស់​អ្នក​ណា ដែល​ឮ​សេចក្ដី​ទំនាយ ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បញ្ចូល​អ្វី​ក្នុង​សេចក្ដី​ទាំង​នេះ នោះ​ព្រះ‌ទ្រង់​នឹង​បន្ថែម​អស់​ទាំង​សេចក្ដី​វេទនា ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ​ផង


ព្រះ‌អង្គ ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​បន្ទូល​ថា អើ អញ​មក​ជា​ឆាប់។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។


មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ អ្នក​ណា​ដែល​កាន់​តាម​សេចក្ដី​ទំនាយ​ក្នុង​គម្ពីរ​នេះ។


តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក នឹង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ​ចុះ។


រីឯ​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង នឹង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម