វិវរណៈ 19:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ខ្ញុំក៏ឃើញទេវតា១ឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ដល់គ្រប់ទាំងសត្វដែលហើរលើអាកាសថា ចូរមកប្រជុំគ្នា នឹងស៊ីលៀងដ៏ធំរបស់ព្រះចុះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 បន្ទាប់មក ខ្ញុំឃើញទូតសួគ៌មួយរូបឈរនៅក្នុងព្រះអាទិត្យ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងទៅកាន់អស់ទាំងបក្សាបក្សីដែលហើរនៅលើអាកាសថា៖ “មក៍! ចូរផ្ដុំគ្នាក្នុងពិធីជប់លៀងដ៏ធំរបស់ព្រះ សូមមើលជំពូកKhmer Christian Bible17 ខ្ញុំបានឃើញទេវតាមួយរូបឈរនៅក្នុងដួងអាទិត្យ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងប្រាប់ដល់សត្វស្លាបទាំងអស់ដែលហើរនៅកណ្ដាលអាកាសថា៖ «ចូលមក ចូរប្រមូលគ្នាមកចូលរួមពិធីជប់លៀងដ៏ធំរបស់ព្រះជាម្ចាស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបឈរនៅលើព្រះអាទិត្យ បន្លឺដោយសំឡេងយ៉ាងខ្លាំង ហៅអស់ទាំងសត្វដែលហើរក្នុងលំហអាកាសថា៖ «ចូលមក! ចូរប្រមូលគ្នាមកចូលរួមពិធីជប់លៀងដ៏ធំរបស់ព្រះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ខ្ញុំឃើញទេវតា*មួយរូបឈរនៅក្នុងព្រះអាទិត្យ។ ទេវតានោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារិករបស់ព្រះជាម្ចាស់ សូមមើលជំពូកអាល់គីតាប17 ខ្ញុំឃើញម៉ាឡាអ៊ីកាត់ម្នាក់ឈរនៅក្នុងព្រះអាទិត្យ។ ម៉ាឡាអ៊ីកាត់នោះបន្លឺសំឡេងខ្លាំងៗទៅកាន់សត្វស្លាបទាំងអស់ ដែលហើរនៅកណ្ដាលអាកាសវេហាស៍ថា៖ «ចូរនាំគ្នាមក! ចូរប្រមូលគ្នាមកចូលរួមក្នុងពិធីជប់លៀងដ៏មហោឡារឹករបស់អុលឡោះ សូមមើលជំពូក |