Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 11:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មាន​គេ​ឲ្យ​ដើម​បបុស​ទុក​ជា​ខ្នាត​មក​ខ្ញុំ ដោយ​ថា ចូរ​ក្រោក​ឡើង​ទៅ​វាស់​ព្រះ‌វិហារ​នៃ​ព្រះ នឹង​អាសនា ហើយ​នឹង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​ព្រះ‌វិហារ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់មក មាន​ដើមត្រែង​មួយ​សម្រាប់វាស់​ស្រដៀងនឹង​ឈើច្រត់ បាន​ប្រទាន​ដល់​ខ្ញុំ​។ មានសំឡេងមួយ​ប្រាប់​ខ្ញុំ​ថា​៖ “ចូរ​ក្រោកឡើង វាស់​ព្រះវិហារ​របស់​ព្រះ និង​អាសនា ព្រមទាំង​ពួក​អ្នក​ដែល​ថ្វាយបង្គំ​នៅ​ទីនោះ​ចុះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 បន្ទាប់​មក​ ខ្ញុំ​បាន​ទទួល​ដំបង​មួយ​ដែល​ដូច​ជា​ឈើ​ច្រត់​ ក៏​មាន​គេ​និយាយ​មក​ខ្ញុំ​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​វាស់​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ និង​កន្លែង​ថ្វាយ​តង្វាយ​ ព្រមទាំង​រាប់​ពួកអ្នក​ដែល​ថ្វាយបង្គំ​នៅ​ទី​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បន្ទាប់​មក មាន​គេ​ឲ្យ​ដំបង​មួយ​មក​ខ្ញុំ​ទុក​ជា​ខ្នាត ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ទៅ​វាស់​ព្រះ‌វិហារ​របស់​ព្រះ និង​អាសនា ព្រម​ទាំង​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​នៅ​ទី​នោះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បន្ទាប់​មក ទេវតា*​បាន​ប្រគល់​ដើម​ត្រែង​មួយ​មក​ខ្ញុំ ស្រដៀង​នឹង​ដំបង​សម្រាប់​វាស់​ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​វាស់​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់ វាស់​អាសនៈ និង​រាប់​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ទី​នោះ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​បាន​ប្រគល់​ដើម​ត្រែង​មួយ​មក​ខ្ញុំ ស្រដៀង​នឹង​ដំបង​សម្រាប់​វាស់​ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​វាស់​ម៉ាស្ជិទ​របស់​អុលឡោះ វាស់​អាសនៈ និង​រាប់​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ទ្រង់​នៅ​ទី​នោះ​ផង។

សូមមើលជំពូក ចម្លង




វិវរណៈ 11:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​យក​សេចក្ដី​យុត្តិ‌ធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​នឹង​សេចក្ដី​សុចរិត​ជា​កូន​តឹង រួច​ព្យុះ​ព្រិល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្ដី​ភូត‌ភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង លិច​ទី​ពំនួន​បង់


នោះ​រាជ្យ នឹង​អំណាច​គ្រប់‌គ្រង ព្រម​ទាំង​ភាព​រុងរឿង​ឧត្តម​នៃ​អស់​ទាំង​នគរ នៅ​ក្រោម​មេឃ​ទាំង​មូល នឹង​បាន​ប្រគល់ ដល់​បណ្តាជន ជា​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត រាជ្យ​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​គ្រប់​ទាំង​អំណាច​គ្រប់‌គ្រង​នឹង​ត្រូវ​គោរព​ដល់​ទ្រង់ ហើយ​ស្តាប់​បង្គាប់​ផង


គេ​ចេញ​ពី​ហាសិរ៉ូត​មក​ស្នាក់​នៅ​ត្រង់​រីតម៉ា


តើ​វិហារ​នៃ​ព្រះ​សំណំ​អ្វី​នឹង​រូប​ព្រះ ដ្បិត​អ្នក​រាល់​គ្នា​ជា​វិហារ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ជា​ព្រះ​ទ្រង់​មាន​បន្ទូល​ថា «អញ​នឹង​នៅ​ក្នុង​គេ ហើយ​នឹង​ដើរ​ជា​មួយ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ»


នោះ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាង​ឡើង ដូច​ជា​ថ្ម​រស់​ដែរ ឲ្យ​បាន​ធ្វើ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ ជា​ពួក​សង្ឃ​បរិសុទ្ធ សំរាប់​នឹង​ថ្វាយ​គ្រឿង​បូជា​ខាង​ព្រលឹង​វិញ្ញាណ ដែល​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល ដោយ​ព្រះ‌យេស៊ូវ​គ្រីស្ទ


តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស‌រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍‌អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់


រួច​ទេវតា​ប្រាប់​ខ្ញុំ​ថា ឯង​ត្រូវ​ទាយ​ម្តង​ទៀត គឺ​ទាយ​ពី​ដំណើរ​គ្រួសារ នឹង​ពី​ពួក​សាសន៍ ពី​ភាសា​ផ្សេងៗ ហើយ​ពី​ស្តេច​ជា​ច្រើន។


ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង នឹង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម