Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 គាត់​ក៏​ផ្តាំ​ថា អញ​ហៀប​នឹង​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​អញ​ហើយ ចូរ​កប់​អញ​នៅ​ជា​មួយ​នឹង​ជីតា​ជីដូន​របស់​អញ ក្នុង​រអាង​ដែល​នៅ​ឯ​ចំការ​របស់​អេប្រុន​ជា​សាសន៍​ហេត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 យ៉ាកុប​បង្គាប់​ពួកគេ​ទៀត​ថា​៖ “យើង​នឹង​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់យើង​។ ចូរ​បញ្ចុះ​យើង​ជាមួយ​ដូនតា​របស់យើង ក្នុង​រអាង​នៅ​ចម្ការ​របស់​អេប្រុន​ជនជាតិហេត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត

សូមមើលជំពូក ចម្លង

អាល់គីតាប

29 បន្ទាប់​មក យ៉ាកកូប​ផ្តែ​ផ្តាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប​ជុំ​ជា​មួយ​ដូន​តា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូន​តា​ក្នុង​រូង​ភ្នំ ដែល​នៅ​ក្នុង​ចម្ការ​របស់​អេប្រូន​ជា​ជន‌ជាតិ​ហេត

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ឯង​នឹង​ទៅ​ឯ​ពួក​ឰយុកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ


អ័ប្រា‌ហាំ​ក៏​ស្តាប់​តាម​អេប្រុន ហើយ​គាត់​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​ដល់​អេប្រុន នៅ​ចំពោះ​មុខ​នៃ​ពួក​កូន​ចៅ​ហេត​តាម​ដែល​គាត់​និយាយ គឺ​ជា​ប្រាក់​៤០០​រៀល​ដែល​ពួក​ជំនួញ​ធ្លាប់​ចាយ។


ដូច្នេះ ចំការ​របស់​អេប្រុន ដែល​នៅ​ម៉ាក់‌ពេឡា​ខាង​មុខ​ម៉ាមរេ នឹង​រអាង​ដែល​នៅ​ទី​នោះ ហើយ​នឹង​ដំណាំ​ដែល​នៅ​ក្នុង​ចំការ​នោះ ព្រម​ទាំង​របង​ដែល​ព័ទ្ធ​ជុំវិញ​ផង


ចំការ​នឹង​រអាង​ដែល​នៅ​ទី​នោះ ពួក​កូន​ចៅ​ហេត​បាន​ប្រគល់​ផ្តាច់​ទៅ​អ័ប្រា‌ហាំ ទុក​សំរាប់​ជា​កន្លែង​កប់​ខ្មោច​ត​ទៅ។


ឲ្យ​គាត់​ចំណាយ​រអាង​ម៉ាក់‌ពេឡា​ដែល​នៅ​ចុង​ចំការ​របស់​គាត់​មក​ខ្ញុំ គឺ​សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សំរាប់​ជា​ទី​កប់​ខ្មោច​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា​ចុះ


យ៉ាកុប​ក៏​ទៅ​ដល់​អ៊ីសាក ជា​ឪពុក​នៅ​ម៉ាមរេ​ជា​ទី​ក្រុង​របស់​អើបា គឺ​ជា​ហេប្រុន ជា​កន្លែង​ដែល​អ័ប្រា‌ហាំ នឹង​អ៊ីសាក​បាន​សំណាក់​នៅ


នោះ​ក្នុង​កាល​ដែល​ចាស់‌ជរា ហើយ​ស្កប់​ចិត្ត​នឹង​អាយុ​ខ្លួន​ផង អ៊ីសាក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់ រួច​អេសាវ នឹង​យ៉ាកុប​ជា​កូន​ក៏​បញ្ចុះ​សព​ទៅ។


តែ​កាល​ណា​អញ​បាន​ដេក​លក់ ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​អញ​ហើយ នោះ​ចូរ​ឯង​យក​សព​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​កប់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​ឰយុកោ​ទៅ យ៉ូសែប​ក៏​ទទួល​ព្រម​ថា ខ្ញុំ​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​របស់​លោក​ឪពុក


នោះ​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។


កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។


ពួក​កូន​ចៅ​យ៉ាកុប​ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក


គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេ ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់


សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់​ត្រឡប់​ទៅ​វិញ​ចុះ ដើម្បី​ឲ្យ​បាន​ស្លាប់​នៅ​ឯ​ស្រុក​របស់​ទូលបង្គំ​ជិត​ផ្នូរ​នៃ​មាតា​បិតា​វិញ តែ​មើល នេះ​គីមហាំ ជា​អ្នក​បំរើ​ទ្រង់ សូម​ឲ្យ​វា​ឆ្លង​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ចុះ ហើយ​សូម​ប្រោស​ដល់​វា តាម​ព្រះ‌ទ័យ​ផង


ដល់​ទី​ប្រជុំ​របស់​មនុស្ស​ទាំង‌ឡាយ នឹង​ជំនុំ​ពួក​កូន​ច្បង​ដែល​កត់​ទុក​នៅ​ស្ថាន‌សួគ៌ ដល់​ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​មនុស្ស​ទាំង​អស់ ដល់​អស់​ទាំង​វិញ្ញាណ​នៃ​ពួក​សុចរិត ដែល​បាន​គ្រប់​លក្ខណ៍​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម