លោកុប្បត្តិ 46:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ពួកអ្នកដែលចូលទៅឯស្រុកអេស៊ីព្ទជាមួយនឹងយ៉ាកុប ជាពួកអ្នកដែលកើតពីគាត់ទាំងប៉ុន្មាន នោះរួមទាំងអស់មាន៦៦នាក់ ឥតរាប់ប្រពន្ធរបស់កូនយ៉ាកុបទាំងប៉ុន្មានទេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល26 មនុស្សទាំងអស់ដែលទៅអេហ្ស៊ីបជាមួយយ៉ាកុប ដែលជាពូជពង្សផ្ទាល់របស់គាត់ មានទាំងអស់ ៦៦ នាក់ ដោយមិនរាប់ប្រពន្ធរបស់ពួកកូនប្រុសយ៉ាកុបទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 មនុស្សទាំងប៉ុន្មានដែលចូលទៅក្នុងស្រុកអេស៊ីព្ទជាមួយលោកយ៉ាកុប ដែលសុទ្ធតែជាកូនចៅរបស់លោក ទាំងអស់មានហុកសិបប្រាំមួយនាក់ ឥតរាប់កូនប្រសាស្រីរបស់កូនលោកយ៉ាកុបទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ក្រុមគ្រួសាររបស់លោកយ៉ាកុបដែលមកស្រុកអេស៊ីបជាមួយលោក មានគ្នាទាំងអស់ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសាស្រីទេ។ សូមមើលជំពូកអាល់គីតាប26 ក្រុមគ្រួសាររបស់យ៉ាកកូប ដែលមកស្រុកអេស៊ីបជាមួយគាត់ មានគ្នាទាំងអស់ ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសារស្រីទេ។ សូមមើលជំពូក |
នោះយ៉ាកុបគាត់និយាយនឹងស៊ីម្មានហើយនឹងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ នឹងពួកគ្រួអញ នឹងត្រូវវិនាសទាំងអស់ទៅ