Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​មេ​ពួក​ដុត​នំ​បាន​ឃើញ​ថា សេចក្ដី​សំរាយ​នោះ​ស្រួល​ល្អ នោះ​គាត់​និយាយ​ប្រាប់​យ៉ូសែប​ថា ខ្ញុំ​ក៏​បាន​យល់​សប្តិ​ដែរ មើល ខ្ញុំ​មាន​ទូល​នំបុ័ង​ស​៣​កញ្ច្រែង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 នៅពេល​មេអ្នកដុតនំប៉័ង​ឃើញ​ថា​យ៉ូសែប​កាត់ស្រាយ​ល្អ គាត់​ក៏​និយាយថា​៖ “ខ្ញុំ​ក៏​បាន​យល់សប្តិ​ដែរ មើល៍! មាន​នំប៉័ង​បី​កន្ត្រក​នៅលើ​ក្បាល​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កាល​មេ​ដុត​នំ​ឃើញ​ថា ការ​កាត់​ស្រាយ​នោះ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ខ្ញុំ​ក៏​បាន​យល់​សប្តិ​ដែរ គឺ​ខ្ញុំ​ឃើញ​នំបុ័ង​បី​កញ្ច្រែង​នៅ​លើ​ក្បាល​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 មហា‌តលិក​ដែល​មាន​នាទី​ថ្វាយ​នំប៉័ង ឃើញ​លោក​យ៉ូសែប​កាត់​សប្តិ​ឲ្យ​មហា‌តលិក​ម្នាក់​ទៀត​ល្អ​គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «រីឯ​ខ្ញុំ​វិញ ក្នុង​សប្តិ​នោះ ខ្ញុំ​ឃើញ​នំ​បី​កញ្ច្រែង​នៅ​លើ​ក្បាល​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 មហា‌តលឹក​ដែល​មាន​នាទី​ជូន​នំបុ័ង ឃើញ​យូសុះ​កាត់​សប្តិ​ឲ្យ​មហា‌តលឹក​ម្នាក់​ទៀត​ល្អ គួរ​ឲ្យ​ពេញ​ចិត្ត គាត់​ក៏​ពោល​ទៅ​កាន់​យូសុះ​ថា៖ «រីឯ​ខ្ញុំ​វិញ ក្នុង​សប្តិ​នោះ ខ្ញុំ​ឃើញ​នំ​បី​កញ្ច្រែង​នៅ​លើ​ក្បាល​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:16
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​គេ​បាន​លួច​ខ្ញុំ​ពី​ស្រុក​ពួក​ហេព្រើរ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី ដែល​គួរ​ឲ្យ​គេ​ដាក់​ខ្ញុំ​ក្នុង​គុក​ជ្រៅ​នេះ​ដែរ។


ក្នុង​កញ្ច្រែង​លើ​បង្អស់​មាន​នំ​គ្រប់​មុខ​សំរាប់​ថ្វាយ​ផារ៉ោន តែ​សត្វ​ហើរ​មក​ចឹក​ស៊ី​នំ​ក្នុង​កញ្ច្រែង ដែល​នៅ​លើ​ក្បាល​ខ្ញុំ​ទាំង​អស់​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម