Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 យូដា​និយាយ​ថា ចូរ​ឲ្យ​វា​យក​ទៅ​ចុះ ក្រែង​យើង​ត្រូវ​មាន​សេចក្ដី​ខ្មាស មើល ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​អ្នក​រក​វា​មិន​ឃើញ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 យូដា​និយាយថា​៖ “ឲ្យ​នាង​ទុក​វា​ទៅ ក្រែងលោ​យើង​ទៅជា​ទីមើលងាយ​។ មើល៍! ខ្ញុំ​បាន​ផ្ញើ​កូនពពែ​នេះ​ទៅ​ហើយ ប៉ុន្តែ​អ្នក​រក​នាង​មិនឃើញ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ​ចុះ កុំ​ឲ្យ​យើង​ខ្មាស​គេ។ ឯង​ឃើញ​ស្រាប់​ហើយ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ដែរ តែ​ឯង​រក​នាង​មិន​ឃើញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លោក​យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ! យើង​មិន​បាច់​សួរ​ដេញ​ដោល នាំ​តែ​អ្នក​ស្រុក​មើល‌ងាយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង​តាម​សន្យា តែ​បើ​សម្លាញ់​ឯង​រក​នាង​មិន​ឃើញ ក៏​ហី​ទៅ​ចុះ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 យូដា​ពោល​ថា៖ «ឲ្យ​នាង​ទុក​របស់​ទាំង​នោះ​ទៅ! យើង​មិន​បាច់​សួរ​ដេញ​ដោល នាំ​តែ​អ្នក​ស្រុក​មើល​ងាយ​ទេ។ ខ្ញុំ​បាន​ផ្ញើ​កូន​ពពែ​ទៅ​ឲ្យ​នាង​តាម​សន្យា តែ​បើ​សម្លាញ់​ឯង​រក​នាង​មិន​ឃើញ ក៏​ហី​ទៅ​ចុះ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:23
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​វិល​ទៅ​ឯ​យូដា​ប្រាប់​ថា ខ្ញុំ​រក​មិន​ឃើញ​ទេ ហើយ​ពួក​អ្នក​ដែល​នៅ​កន្លែង​នោះ​ក៏​ប្រាប់​ថា គ្មាន​ស្រី​សំផឹង​ណា​នៅ​ទី​នោះ​ដែរ


ដល់​ប្រហែល​ជា​៣​ខែ​ក្រោយ​មក នោះ​មាន​គេ​ទៅ​ជំរាប​ដល់​យូដា​ថា តាម៉ារ ជា​កូន​ប្រសា​អ្នក​បាន​ធ្វើ​សំផឹង មើល វា​មាន​ទំងន់​ដោយ​ការ​ធ្វើ​សំផឹង​ហើយ នោះ​យូដា​ប្រាប់​ថា ចូរ​នាំ​វា​ចេញ​មក​ដុត​ចោល​ទៅ


ហេតុ​អ្វី​បាន​ជា​ឯង​មើល‌ងាយ ឆ្ពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​ការ​អាក្រក់ នៅ​ព្រះ‌នេត្រ​ទ្រង់​ដូច្នេះ ឯង​បាន​សំឡាប់​អ៊ូរី ជា​សាសន៍​ហេត​ដោយ​ដាវ ក៏​ក្បត់​យក​ប្រពន្ធ​គាត់​មក​ធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​សំឡាប់​គាត់​ដោយ​ដាវ​របស់​ពួក​កូន​ចៅ​អាំម៉ូន


អ្នក​នោះ​នឹង​ត្រូវ​សៅ‌ហ្មង ហើយ​អាប់‌យស នឹង​លុប​សេចក្ដី​ត្មះ‌តិះដៀល​ចំពោះ​អ្នក​នោះ​ចេញ​មិន​បាត់​ឡើយ


កាល​ណោះ​តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អៀន‌ខ្មាស​វិញ ដ្បិត​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់


យើង​ខ្ញុំ​លះ​ចោល​អស់​ទាំង​ការ​លាក់​កំបាំង​ដែល​គួរ​ខ្មាស ឥត​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ឬ​បំប្លែង​ព្រះ‌បន្ទូល​ឡើយ គឺ​យើង​ខ្ញុំ​ផ្ទុក‌ផ្តាក់​ខ្លួន នឹង​បញ្ញា​ចិត្ត​របស់​មនុស្ស​ទាំង​អស់ នៅ​ចំពោះ​ព្រះ ដោយ​សំដែង​សេចក្ដី​ពិត​វិញ


ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សំងាត់ នោះ​បើ​គ្រាន់​តែ​និយាយ​ពី​ការ​ទាំង​នោះ ក៏​គួរ​ខ្មាស​ទៅ​ហើយ


(មើល អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក‌បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរ្តិ៍​ខ្មាស​ខ្លួន​ឡើយ)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម