Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គាត់​ក៏​និយាយ​ប្រាប់​ដល់​ទាំង​ឪពុក ហើយ​នឹង​ពួក​បងៗ​ដែរ តែ​ឪពុក​បន្ទោស​ថា ឯង​បាន​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ នឹង​ម្តាយ​ឯង ហើយ​បង​ប្អូន​ទាំង​អស់​ក្រាប​នៅ​ដី​គោរព​ដល់​ឯង​ឬ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅពេល​យ៉ូសែប​រៀបរាប់ប្រាប់​ឪពុក​របស់គាត់ និង​ពួក​បងប្រុស​របស់គាត់ ឪពុក​របស់គាត់​ក៏​ស្ដីបន្ទោស​គាត់​ថា​៖ “យល់សប្តិ​ដែល​ឯង​បាន​យល់សប្តិឃើញ​នេះ​ជា​អ្វី​? តើ​យើង និង​ម្ដាយ​របស់ឯង ព្រមទាំង​ពួក​បងប្រុស​របស់ឯង ពិតជា​នឹង​មក​ក្រាបមុខដល់ដី​នៅចំពោះ​ឯង​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ប៉ុន្ដែ កាល​គាត់​បាន​តំណាល​អំពី​សប្ដិ​នោះ​ប្រាប់​ឪពុក និង​បងៗ ឪពុក​បន្ទោស​គាត់​ថា៖ «តើ​ឯង​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ? តើ​ត្រូវ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ឯង ព្រម​ទាំង​បងៗ​របស់​ឯង​ក្រាប​ដល់​ដី​គោរព​ឯង​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្តាយ បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​គោរព​ដល់​កូន​ឬ?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឲ្យ​មាន​នគរ​នានា​បំរើ​ដល់​ឯង ហើយ​សាសន៍​ផ្សេងៗ​ក្រាប​ចុះ​ចំពោះ​ឯង ឲ្យ​ឯង​បាន​ជា​ចៅហ្វាយ​លើ​បង​ប្អូន​ឯង ហើយ​ឲ្យ​កូន​ពោះ​មួយ​នឹង​ឯង​បាន​ក្រាប​គោរព​ដល់​ឯង​ដែរ សូម​ឲ្យ​ត្រូវ​បណ្តាសា​ដល់​អ្នក​ណា​ដែល​ផ្តាសា​ឯង ហើយ​ឲ្យ​បាន​ពរ​ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​ឯង។


ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្តាប់​នៅ​ស្រែ នោះ​កណ្តាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល កណ្តាប់​របស់​អ្នក​រាល់​គ្នា​បាន​មក​ព័ទ្ធ​ជុំវិញ ហើយ​ក្រាប​គោរព​ចំពោះ​កណ្តាប់​របស់​ខ្ញុំ


គាត់​យល់​សប្តិ​ឃើញ​ទៀត ហើយ​ក៏​ប្រាប់​ដល់​ពួក​បង​គាត់​ថា ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ដូច្នេះ​ទៀត គឺ​ថ្ងៃ ខែ នឹង​ផ្កាយ​ទាំង​១១​បាន​ក្រាប​គោរព​ដល់​ខ្ញុំ


កាល​យ៉ូសែប​បាន​មក​ដល់​ផ្ទះ នោះ​គេ​យក​ជំនូន​ដែល​នៅ​ដៃ​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​ជូន​គាត់ ហើយ​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ចំពោះ​គាត់


គេ​ឆ្លើយ​ថា ឪពុក​យើង​ខ្ញុំ​ជា​អ្នក​បំរើ​លោក​គាត់​រស់​នៅ​ហើយ​សុខ​សប្បាយ​ជា​ទេ រួច​ក៏​ឱន​គោរព​ដល់​គាត់។


យូដា នឹង​បង​ប្អូន​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យ៉ូសែប​ដែល​នៅ​ផ្ទះ​នៅ​ឡើយ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​គាត់


ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ឯង គេ​នឹង​មក​ទាំង​ឱន​ក្រាប​នៅ​ចំពោះ​ឯង ហើយ​អស់​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​ឯង គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​ឯង គេ​នឹង​ហៅ​ឯង​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម