លោកុប្បត្តិ 31:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ប្រាប់ថា អញឃើញឫកពារបស់ឪពុកឯងហាក់ដូចជាមិនសូវស្រួលនឹងអញដូចពីដើមសោះ តែព្រះនៃឪពុកអញទ្រង់បានគង់នៅជាមួយនឹងអញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ហើយនិយាយនឹងពួកនាងថា៖ “បងបានសង្កេតទឹកមុខឪពុកពួកអូនឃើញថា គាត់មិនដូចពីមុនចំពោះបងទេ ប៉ុន្តែព្រះរបស់ឪពុកបងបានគង់នៅជាមួយបង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ហើយប្រាប់ពួកនាងថា៖ «បងឃើញឫកពាឪពុករបស់អូនហាក់ដូចជាមិនរាប់រកបង ដូចពីមុនទៀតឡើយ។ ប៉ុន្ដែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកមានប្រសាសន៍ទៅលោកស្រីទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់នាងមិនសូវរាប់រកបងដូចមុនទៀតឡើយ។ ក៏ប៉ុន្តែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។ សូមមើលជំពូកអាល់គីតាប5 គាត់និយាយទៅប្រពន្ធទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់អូនមិនសូវរាប់រកបង ដូចមុនទៀតហើយ។ ក៏ប៉ុន្តែ អុលឡោះជាម្ចាស់នៃឪពុករបស់បងបាននៅជាមួយបង។ សូមមើលជំពូក |
បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ នឹងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។